ខ្សែបម្រើ Willian របស់ក្រុមតោខៀវ Chelsea បានជាប់ឈ្មោះជាកីឡាកររកគ្រាប់បាល់បញ្ចូលទីល្អបំផុត(Goal of the month)ប្រចាំខែមករា ២០១៨នេះ។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលវ័យ២៩ឆ្នាំរូបនេះរកបានគ្រាប់បាល់បញ្ចូលទីក្នុងជំនួប ជ័យជំនះ ៤:0 លើក្រុម Brighton ខណៈគ្រាប់បាល់ដែលរូបគេស៊ុតបញ្ចូលទីនោះជាគ្រាប់បាល់ទី២ និងកើតឡើងបានពីការជួយជ្រោមជ្រែង (Assist) ពីកីឡាករមិត្តរួមក្រុមគឺ Hazard និង Batsuayi ផងដែរ។

Willian បានប្រាប់បណ្តញសារពត៌មាននិងត្រូវបានគេទំព័រ Daily mail ដងស្រង់ថា៖ វាជាគ្រាប់បាល់ដ៏ល្អក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងមានការស៊ុតបញ្ជូលទីបានកាន់តែច្រើនថែមទៀត ហើយអ្វី ដែលសំខាន់បំផុតសម្រាប់ខ្ញុំគឺជួយក្រុមឈ្នះពាន។