ខ្សែប្រយុទ្ធក្រុមកំពូលតារាង Premier League កីឡាករ Sergio Aguero បានឈ្នះពានកីឡាករលេងល្អបំផុតប្រចាំខែមករា(Premier League Player of the month)នៅក្របខណ្ឌលំដាប់ កំពូលអង់គ្លេស។ Aguero ធ្វើបានយ៉ាងល្អសម្រាប់៤ប្រកួតចុងក្រោយ ជាមួយការស៊ុតបញ្ចូលទី៥គ្រាប់ សំរាប់ការប្រកួតនៅខែមករាកន្លងមកនេះ។

ការប្រកួតនៅដើមឆ្នាំ២០១៨ Aguero រកបាន ១គ្រាប់ក្នុងជំនួបជ័យជំនះ ៣-១ លើក្រុម Watford មុនពេលបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ Liverpool ៤:៣ យ៉ាងណាក៏រូបគេបាន Assist អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីក្នុងការប្រកួតនោះផងដែរ។ ការប្រកួតជាមួយក្រុមNewcastle United អតីត ខ្សែប្រយុទ្ធក្រុម At.Madrid រូបនេះធ្វើបាន Hat-trick ខណៈបន្តជួយ Man.City ផ្តួលក្រុម West Brom ដោយលទ្ធផល ៣:0។

Aguero បានតាមស្មើកំណត់ត្រាអតីតកីឡាករ Man.United គឺ Wayne Rooney និង Robin Van Persie នៅលើតារាងក្របខណ្ឌ Premier League ទី២ ក្នុងនាមជាខ្សែប្រយុទ្ធដែលឈ្នះពានកីឡាករឆ្នើមប្រចាំខែរហូតដល់៥ដង។ ខណៈខ្សែប្រយុទ្ធ Tottenham កីឡាករ Harry Kane និងអតីតខ្សែបម្រើក្រុមហង្សក្រហម Liverpool Steven Gerrard ធ្លាប់ឈ្នះពាននេះច្រើនជាងគេ បំផុត រហូតដល់៦ដងឯណោះក្នុងរយៈពេលកន្លងមក។