អ្នកចាត់ការទូទៅក្រុម Bournemouth លោក Eddie Howe បានជាប់ ឈ្មោះជាអ្នកចាត់ការទូទៅល្អបំផុតនៅក្របខណ្ឌ Premier League សម្រាប់ខែមករានេះ។ ក្រុម Bournemouth ទទូលលទ្ធផលស្មើ ២ប្រកួត និងឈ្នះ ២ប្រកួតសម្រាប់ ៤ប្រកួតចុងក្រោយ។ ខណៈជំនួបជ័យជំនះដ៏សំខាន់ គឺឈ្នះក្រុម​ Arsenal និង Chelsea ព្រមជាមួយការស្មើក្រុម​ Brighton និង West Ham ធ្វើអោយក្រុម Bournemouth បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី១០ នៅតារាងក្របខណ្ឌ Premier League ។

Howe អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសវ័យ ៤០ឆ្នាំរូបនេះ មានជំនឿថា ជ័យជំនះលើក្រុមការពារតំណែងជើងឯក Premier League ក្នុងលទ្ធផល ៣:0 គឺជាការបង្ហាញទម្រង់លេងដ៏ល្អបំផុតគិតចាប់តាំងពីក្រុមបានឡើងមកលេងនៅក្របខណ្ឌ លំដាប់កំពូលនេះគិតចាប់តាំងពីឆ្នាំ២០១៥មក។

ប្រភព៖ skysports