អ្នកចាត់ការទូទៅក្រុមស៊ាំបាប្រេស៊ីលលោក Tite បានបញ្ចេញឈ្មោះកីឡាករទាំង ១១រូប(line-up) សម្រាប់ត្រៀមចូលរួមព្រឹត្តការណ៏ World Cup នៅប្រទេសរុស្សីនាខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។

គ្រូបង្គោលឈុតធំវ័យ ៥៦ឆ្នាំរូបនេះ បានបង្ហាញប្រាប់ថាគ្មានកន្លែងសម្រាប់ខ្សែប្រយុទ្ធ Liverpool កីឡាករ Roberto Firmino និងសម្រាប់ខ្សែការពារកណ្តាលកីឡាករ Thiago Silva ប្រធានក្រុម PSG សម្រាប់ជម្រើសដំបូងនោះទេ ប៉ុន្តែពួកគេទំាំងពីរស្ថិតនៅក្នុងចំនោមកីឡាករជួរមុខទំាង១៥ ដែលរូបលោកបានជ្រើសរើស។

លោក Tite បានប្រាប់ UOL Esporters ថា៖ កីឡាករទាំង ១១រូបស្ថិតនៅក្នុងជម្រើស ១១នាក់នោះរួមមាន Alisson Becker អ្នកចាំទីវ័យ ២៥ឆ្នាំ កំពុងលេងអោយក្រុម Roma, Marcelo វ័យ ២៩ឆ្នាំ(Real Madrid), Miranda កីឡាករខ្សែការពារមានវ័យ ៣៣ឆ្នាំ(Inter Milan), Marquinhos ខ្សែការពារវ័យ ២៣ឆ្នាំ(Paris Saint Germain), Dani Alves ខ្សែការពារខាងស្តាំវ័យ ៣៤ឆ្នាំ(Paris Saint Germain), ខ្សែបម្រើ Paulinho វ័យ ២៩ឆ្នាំ(Barcelona), ខ្សែបម្រើ Renato Augusto(Beijin Guoan), ខ្សែបម្រើ Casemiro(Real Madrid), ខ្សែប្រយុទ្ធជួរមុខទាំងបីរូបគឺ Neymar(PSG), Coutinho(Barcelona) និង Gabriel Jesus(Man.City)។

ប្រេស៊ីលនិងបម្រើទម្រង់លេងតាមរូបមន្ត ៤-៣-៤ ខណៈការប្រកួតនៅសល់ ១២០ថ្ងៃទៀតប៉ុណ្ណោះ ដែលត្រូវចាប់ផ្តើមប្រកួតវគ្គជម្រុះក្នុងពូលE។ មានកីឡាករពីររូបទៀតដែលស្ថិតនៅក្នុងបញ្ជីជ្រើសរើសសម្រាប់ក្រុមផងដែរគឺ Fernandinho របស់ក្រុម Man.City និង Willian របស់ក្រុម Chelsea។ ខណៈចំនួនកីឡាករសម្រាប់បម្រុងមាននៅសល់ ៨កន្លែងទៀត គ្រូបង្វឹករូបនេះកំពុងសំលឹងមើលទម្រង់លេង ថាកីឡាកររូបណានិងបង្ហាញសមត្ថភាពនៅក្នុងការប្រកួតតាមលីកអាជីពនៅតំបន់អឺរ៉ុប និងដែលកំពុងមមាញឹកជិត និងបញ្ចប់រដូវកាលដែលនៅសល់រយៈពេល ៤ខែទៀតនោះ។

កីឡាករឆ្នើមមួយចំនួនស្ថិតនៅក្នុងក្រសែភ្នែកតាមដានរបស់លោក Tite នៅឡើយដូចជាៈ អ្នកចាំទី Ederson(Man.City), ខ្សែការពារ Danilo(Man.City), ខ្សែការពារ David Luiz(Chelsea), ខ្សែបម្រើ Lucas Moura(Tottenham) ខ្សែការពារឆ្វេង Douclas Costa(Juventus), ខ្សែបម្រើ Filipe Luis(At.Madrid) និងខ្សែបម្រើ Rafinho របស់ក្រុម Bayen Munich។

ប្រេស៊ីលគឺជាក្រុមដំបូងគឺបំផុតដែលបានជាប់កៅអីវគ្គជម្រុះទៅលេងនៅព្រឹត្តការណ៏ ដែលប្រារព្ធឡើងរយៈពេល ៤ឆ្នាំម្តងមួយនេះសម្រាប់ក្រុមមកពីតំបន់អាមេរិកឡាទីន។ក្រុមជើងឯក World Cup ៥សម័យមួយនេះកំពុងមានមានបំណងចង់ឈ្នះពានប្រកបដោយកិត្តិយសនេះលើកទី៦ ខណៈក្រុមប្រេស៊ីល និងត្រូវប្រកួតវគ្គជម្រុះក្នុងពូលE ទល់និងក្រុម New Zealand, Costa Rica, និង Serbia នោះ។ ក្រុម Brazil និងត្រូវប្រកួតមិត្តភាពកំដៅសាច់ដំជាមួយក្រុមម្ចាស់ផ្ទះ Russia និងក្រុមការពារតំណែងជើងឯក គឺឥន្រ្ទីយ៏ដែកអាឡឺម៉ង់ នាខែមីនាផងដែរ។
ប្រភព៖ dailymail