អ្នកចាំទី Alaa Ahmed លេងអោយក្រុម Naft Maysan នៅក្របខណ្ឌ Iraq Premier League បានសុខចិត្តបៀមទុក្ខព្រួយលាក់ការឈឺចាប់ ដោយមិនប្រាប់មិត្តរួមក្រុម និងគ្រូបង្វឹកពីមរណៈភាពកូនប្រុសខ្លួនដែលបានស្លាប់បាត់បង់ជីវិតកាលថ្ងៃព្រហស្បតិ៍មុនការប្រកួតកើតមានបានមួយថ្ងៃនោះទេ។

Alaa Ahmed មិនចង់អោយរឿងនេះធ្វើអោយមិត្តរួមក្រុម និងក្រុមការងាររបស់ក្លឹបមិនសប្បាយចិត្ត ដើម្បីរូបគេនៅមានវត្តមានបានជួយក្រុមក្នុងការប្រកួតធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៦ កុម្ភៈ ខណៈលទ្ធផលបានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នាជាមួយក្លិប Al-Shorta។

ក្រោយអាជ្ញាកណ្តាលផ្លំកញ្ចែបញ្ចប់ការប្រកួតតង់ទី២ Ahmed បានសម្តែងនៅសេចក្តីទុក្ខសោក លាយឡំនិងការសម្រក់ទឹកភ្នែកយ៉ាងសោកសង្រេង ធ្វើអោយបមិត្តរួមក្រុមសម្តែងនៅការលួងលោម និងរំលែកទុក្ខ ហើយកោតសរសើរសណ្តានចិត្តរូបគេគ្រប់ៗគ្នា៕

កាលពីខែវិច្ឆិកា មានរឿងរំជួលចិត្តមួយកើតមានឡើងស្រដៀងគ្នានេះដែរ គឺកីឡាករបាល់ទាត់អាជីពអាមេរិក ឈ្មោះ Marquise Goodwin នៅតែបន្តការប្រកួត និងរកគ្រាប់បាល់អោយក្រុម ខណៈទទួលដំណឹងថាទារកដែលជាកូនប្រុសរបស់គេបានស្លាប់ប៉ុន្មានម៉ោងមុនការប្រកួតចាប់ផ្តើមក៏ដោយ។

ប្រភព៖ bbc