ការប្រកួតនៅក្របខណ្ឌកំពូល La Liga របស់អេស្បាញ សម្រាប់សប្តាហ៏ទី២៤ ក្រុមអ្នកមានបុណ្យ Barcelona បានបន្តឈរនៅទីកំពូលតារាង ក្រោយផ្តួលក្រុម Eibar ដោយលទ្ធផល ២:0 ។ ២គ្រាប់របស់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Ernesto Valverde រកបានដោយកីឡាករ Luis Suarez នៅនាទីទី១៦ និងជាគ្រាប់បាល់ទី១៧ របស់គេនៅក្របខណ្ឌ La Liga តាមពីក្រោយមិត្តរួមក្រុម Lionel Messi ដែលជា Top Scorer ចំនួន ៣គ្រាប់ប៉ុណ្ណោះ ស្របពេលកីឡាករ Jordi Alba រកបានគ្រាប់បាល់បញ្ចូលទីនៅនាទីទី៨៨ ផងដែរ។

ក្រុមម្ចាស់ផ្ទះ Elbar បានបាត់បង់សមាជិកមួយរូប គឺកីឡាករខ្សែប្រយុទ្ធ Orellana ដែលទើបនឹងខ្ចីជើងមកកាលពីខែមករា ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅនាទីទី៦៦ ក្រោយយកដៃរុញបាល់ចេញទៅឆ្ងាយក្នុងអការៈខឹងក្រោធ។

បច្ចុប្បន្នក្រុម Barcelona នៅតែបន្តឈរនៅទីកំពូលតារាង និងមានគម្លាត ៧ពិន្ទុពីក្រុមលេខ២ At. Madrid ក្រោយផ្តួល At.Bilbao កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល ២:0។ ជ័យជំនះសម្រាប់ក្រុម Barcelona គឺជាកំលាំងចិត្តថ្មីមួយបន្ថែមទៀត ដើម្បីបង្កើនទំនុកចិត្តដល់ក្រុម ដែលនឹងត្រូវធ្វើដំណើរទៅប្រកួតនៅក្របខណ្ឌ UEFA Champion League វគ្គ១៦ក្រុមចុងក្រោយនាយប់ថ្ងៃអង្គារនេះនៅទឹកដីអង់គ្លេសទល់និងក្រុម Chelsea ផងដែរ។