ការប្រកួតនៅក្របខណ្ឌកំពូល Ligue1 របស់បារាំង ក្រុម Paris Saint Germain បានបើកទ្វារ កីឡាដ្ឋាន Parc Des Princes ទទួលក្រុមភ្ញៀវ Strasbourg នៅសប្តាហ៏ទី២៦ នេះ។

ក្រោយរងបរាជ័យចាញ់ក្រុម Real Madrid ៣:១ នៅក្របខណ្ឌ Champion League កាលពីដើមសប្តាហ៏ ក្រុម Paris Saint Germain បានវិលត្រលប់មកបង្ហាញភាពខ្លាំងរបស់ខ្លួនវិញដើម្បីផ្តល់ទំនុកចិត្តដល់អ្នកគាំទ្រតាមរយៈជ័យជំនះដោយផ្តួលក្រុម Strasbourg ក្នុងលទ្ធផល៥:២។

៥ គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Draxler, Neymar, Dimaria, និង Cavani ខណៈក្រុម Strasbourg រកបាន ២គ្រាប់សងវិញផងដែរ ដោយកីឡាករ Aholou និង Bahoken។ បច្ចុប្បន្នក្រុម PSG នៅតែបន្តឈរនៅកំពូលតារាង Ligue1 ដោយមានគម្លាត ១២ពិន្ទុដាច់ពីក្រុមដែលឈរនៅលំដាប់ទីពីរ គឺក្រុមការពារតំណែងជើងឯក Monaco ។