ទីផ្សារផ្ទេរ និងទិញដូរកីឡាករបានផុតកំណត់ជាលើកទី២ កាលពីចុងខែមករា ២០១៨នេះ ប៉ុន្តែកីឡាករមួយចំនួននៅតែបង្ហាញវត្តមានលេងអោយក្រុមដែលបានខ្ចីជើងពួកគេជាធម្មតាអាស្រ័យទៅលើកិច្ចសន្យាដែលបានព្រមព្រៀងគ្នារវាងក្រុមថ្មី និងក្រុមដែលជាអាណាព្យាបាល និងក្រុមដែលទទួលខុសត្រូវថ្មីសម្រាប់ការខ្ចីជើងនោះ។ ការចាកចេញទៅកាន់ក្លឹបថ្មីទោះបីជាក្នុងលក្ខ័ណ្ឌខ្ចីជើងក៏ពិតមែន ប៉ុន្តែកីឡាករទាំងនោះ បានបង្ហាញទម្រង់លេងបានល្អបំផុត សម្រាប់ក្រុមទាំងនោះផងដែរ។
ខាងក្រោមនេះគឺជាកីឡាករទាំង ៥រូប ដែលបានបង្ហាញសមត្ថភាពបានល្អសម្រាប់ក្រុមដែលពួកគេលេងក្នុងលក្ខ័ណ្ឌខ្ចីជើង៖
១. Serge Gnabry
អតីតខ្សែបម្រើស្លាបក្រុមកាំភ្លើងធំ Arsenal វ័យ ២២ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះ ធ្លាប់លេងជាលក្ខណ្ឌខ្ចីជើងអោយក្រុម Westbrom នៅរដូវកាល២០១៥-២០១៦ និងត្រូវបាន Weder Bremen ទិញពីក្រុម Arsenal ក្នុងតម្លៃត្រឹមតែ ៤.៥លានផោនប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ២០១៧ ក្រុម Bayern Munich បានទិញរូបគេពីក្រុម Weder Bremen បន្តទៅទៀតក្នុងតម្លៃ ៧.២លានផោន។ សព្វថ្ងៃនេះ Gnabry ត្រូវបានក្រុម១៨៩៩ Hoffenheim ខ្ចីជើង និងកំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អ។
២. James Rodríguez
តារាបាល់ទាត់ World Cup ២០១៤ សញ្ជាតិកូឡុំប៊ី រូបនេះបានបង្ហាញទម្រង់លេងលេចធ្លោដោយរកបាន ៦គ្រាប់ និង Assist ២គ្រាប់នៅក្នុងព្រឹត្តការណ៏នៅប្រទេសប្រេស៊ីលនោះ ត្រូវបានក្រុមស្តេចស Real Madrid ទិញពីក្រុម As Monaco មកក្នុងតម្លៃ ៦៧.៥លានផោន។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ មិនត្រូវបានជ្រើសរើសអោយចូលលេងបានជាប់លាប់នោះទេ ក្រោយការចូលមកដឹកនាំរបស់លោក Zinidine Zidane ទោះបីជាមានស្នាដៃធ្លាប់បាន រកគ្រាប់បាល់បាន ២៦គ្រាប់សម្រាប់ក្រុមនាពេលកន្លងមកក៏ដោយ។ នៅទីបំផុតសម្រាប់រដូវកាល ២០១៧-២០១៨ នេះ Jame បានព្រមព្រៀងផ្ទេរទៅលេងនៅក្រុម Bayern Munich ក្នុងលក្ខ័ណ្ឌខ្ចីជើងរយៈពេល ២ឆ្នាំនៅរង្វង់ទឹកប្រាក់ ១១.៧លានផោន អាចនិងជាការបើកផ្លូវដល់ការទិញផ្តាច់យកជាអចិន្រ្តៃយ៏តែម្តងនៅទឹកប្រាក់ ៣១លានផោនផងដែរ។
៣. Douglas Costa
នៅពេលដំណាលគ្នានឹង James Rodriguez នោះខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលវ័យ ២៨ឆ្នាំកីឡាករ Costa បានចាកចេញពីក្រុម Bayern Munich ដើម្បីទៅលេងអោយក្រុម Juventus ក្នុងលក្ខ័ណ្ឌខ្ចីជើងក្នុងតម្លៃ ៥.៤លានផោនក្នុងមួយឆ្នាំ។ ក្រោយបង្ហាញខ្លួនបាន ១៧ដង រូបគេរកគ្រាប់បាល់អោយក្រុមការពារតំណែងជើង Juventus បាន ២គ្រាប់ហើយនិង Assist ៥គ្រាប់ ក្នុងចំនោមការប្រកួតនៅគ្រប់ក្របខណ្ឌទាំងអស់។
៤. Kylian Mbappé
កីឡាករមានវ័យទើបតែ ១៩ឆ្នាំរូបនេះ បានក្លាយជាខ្សែប្រយុទ្ធឆ្នើមនៅយុគសម័យថ្មីនេះ ខណៈរូបគេ Mbappe កំពុងលេងជាក្ខណ្ឌខ្ចីជើងអោយក្រុម Paris Saint Germain បន្ទាប់ពីរដូវកាលមុនបានជួយអោយក្រុម Monaco លើកពាន Ligue1 និងបានជួយក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champion League ផងដែរ។ បច្ចុប្បន្ននេះ Mbappe បានដើរតួនាទីយ៉ាងសំខាន់នៅតំបន់ប្រយុទ្ធដោយចាប់ដៃគូជាមួយរៀមច្បងគឺ Neymar និង Cavani ដើម្បីធ្វើព្យុះធ្វើភ្លៀង និងកំពុងនាំក្រុម PSG អោយឈរនៅទីកំពូលតារាងផងដែរ។
សម្រាប់ការប្រកួតនៅក្របខណ្ឌ Ligue1 រូបគេរកបានគ្រាប់បាល់បញ្ចូលទី ៩គ្រាប់ និង Assist ៨គ្រាប់ ស្របពេលការប្រកួតនៅក្របខណ្ឌ Champion League រកបាន ៤គ្រាប់ និង Assist ៣គ្រាប់ផងដែរ។
៥. Michy Batshuayi
បន្ទាប់ពីមិនមានឪកាសបង្ហាញខ្លួនបានទៀង ទាត់នៅក្រុម Chelsea និងក្រោយការមកដល់របស់ខ្សែប្រយុទ្ធ Olivier Giroud ពីក្រុម Arsenal ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបែលហ្សិករូបនេះ បានព្រមព្រៀងផ្ទេរទៅកាន់ក្រុម Dormund ក្នុងលក្ខ័ណ្ឌខ្ចីជើង នៅថ្ងៃបញ្ចប់នៃការទិញដូរកីឡាករកាលពីខែមករា ២០១៨នេះ។ ស្របពេល ការចាកចេញរបស់ខ្សែប្រយុទ្ធ Aubameyang ទៅកាន់ក្លឹប Arsenal កីឡាករខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Batshuayi បានបង្ហាញទម្រង់លេងយ៉ាងល្អនាពេលបច្ចុប្បន្ននេះ ជាមួយការស៊ូតបញ្ចូលទី ៣គ្រាប់ និង Assist បាន ១គ្រាប់ផងដែរ។
ប្រភព៖ sportskeeda