ការប្រកួតដណ្តើមពានរង្វាន់FA Cup ដែលជាពានមានវ័យចំណាស់បំផុតរបស់អង់គ្លេសសម្រាប់ជុំទី៥កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះWigan Athletic មកពីក្របខណ្ឌLeague១(លំដាប់ទី៣) នៅអង់គ្លេសបានទម្លាក់ក្រុមភ្ញៀវ ជើងខ្លាំងកំពុងនាំមុខតារាងPremier League គឺមេឃខៀវMan.City ដោយ លទ្ធផល ១:0។

សម្រាប់ការប្រកួតនេះនៅតង់ទី១ក្រុមភ្ញៀវបានខិតខំប្រឹងប្រែងនិងមានឪកាសគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែមិនមានសំណាង ហើយនៅនាទីទី(៤៥+២) ក្រុមMan.City នៅសល់អ្នកលេងតែ១០នាក់ ក្រោយ កីឡាករខ្សែការពារបារាំងFabin Delph ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត នៅពេលដែលរូបគេព្យាយាមរារាំងកីឡាករGrigg របស់ក្រុមម្ចាស់ផ្ទះ។

ចូលមកដល់តង់ទី២ក្រុមMan.City នៅតែបង្កើនឪកាសគ្រប់គ្រងបាល់និងវាយសម្រុក ប៉ុន្តែមិនអាច ធ្វើអីក្រុមWigan បាន ហើយនៅនាទីទី៧៩ខ្សែប្រយុទ្ធGrigg របស់ក្រុមWigan បានធ្វើបានសម្រេច ដោយការស៊ុតបាល់បញ្ចូលទីអោយក្រុមម្ចាស់ផ្ទះនាំមុខមុន និង ជាគ្រាប់បាល់ជ័យជំនះផងដែរ។