ការប្រកួតនៅក្របខណ្ឌ UEFA Champion League វគ្គ១៦ក្រុមចុងក្រោយជើងទី១ កាលពីយប់ថ្ងៃអង្គារនេះ ក្រុមម្ចាស់ផ្ទះ Bayern Munich មកពីក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់ បានបើក ទ្វារកីឡាដ្ឋាន Allianz Arena ទទួលស្វាគមន៏៏ក្រុមភ្ញៀវ Besiktas មកពីតួគី។ ក្រុម Bayern munich បានយកឈ្នះ Besiktas ដោលទ្ធផល ៥:0 និងជាជ័យជំនះលើកទី១៤ជាប់គ្នាផងដែរ សម្រាប់ក្លឹបយក្សអាឡឺម៉ង់មួយនេះខណៈក្រុម Besiktas នៅសល់អ្នកលេងតែដប់នាក់គិតចាប់តាំងពីនាទីទី១៦នាតង់ទី១មក។
កីឡាករ Domagoj Vida របស់ក្រុមភ្ញៀវត្រូវអាជ្ញាកណ្តាលកាត់សេចក្តីបណ្តេញចេញពីការប្រកួត ដែលជាការបង្កើនឪកាសកាន់តែច្រើនដល់ក្រុម Bayern Munich ក្នុង ការគ្រប់គ្រង និង មានឪកាសរកគ្រាប់បាល់បញ្ចូលទីបាន។ ៥គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករៈ Mullerខ្សែប្រយុទ្ធអាឡឺម៉ង់២គ្រាប់គឺនៅនាទីទី(៤៣,៦៦), Coman នៅនាទីទី(៥២)និងកីឡាកររកបានគ្រាប់បាល់ឈានមុខរបស់ក្រុមខ្សែប្រយុទ្ធ Lewandowski រកបាន ២គ្រាប់នៅនាទីទី(៧៩,៨៨)មុនបញ្ចប់ការប្រកួត។
ក្រុម Besiktas ដែលបានឆ្លងកាត់វគ្គជម្រុះក្នុងពូលG ជាមួយជ័យជំនះទាំង ៣ប្រកួតនោះ ធ្វើមិនបានល្អនោះទេសម្រាប់ការប្រកួតនៅវគ្គខ្វែងពូល ១៦ក្រុមចុងក្រោយជើងទី១នេះ ខណៈ Bayern Munich គឺជាក្រុមមានលេខរៀងទី២នៅក្នុងពូលB ធ្វើបានយ៉ាងល្អក្នុងការប្រកួត នេះជាមួយការគ្រប់គ្រង និងស៊ុតបាល់បានច្រើនបំផុត ទៅលើដៃគូប្រយុទ្ធ។
ប្រភព៖ bbc