ខ្សែប្រយុទ្ធ Olivier Giroud ចាត់ទុកថា បានដាក់សម្ពាធដល់អតីតគ្រូបង្វឹកលោក Arsene Wenger ដើម្បីអនុញ្ញាតិអោយរូបគេចាកចេញទៅលេងអោយក្រុមជើងឯក Premier League គឺតោខៀវ Chelsea នាថ្ងៃចុងក្រោយនៃការបិទការផ្ទេរកីឡាករ។

ទោះបីជាយ៉ាងនេះក្តី ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំដែលបានផ្លាស់ទៅលេងអោយក្រុមដែលមានមូលដ្ឋានរួមទីក្រុងឡុង៏គឺ Chelsea ក្នុងតម្លៃ ១៨លានផោន បានបញ្ជាក់ពីអត្ថន័យនៃការសន្ទនាថាៈ លោក Wenger មានបំណងចង់អោយខ្លួនចាកចញជាថ្នូរនឹងការអភិវឌ្ឍសមត្ថភាពលេងដើម្បីមានឪកាសបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៏ World Cup ២០១៨ នៅប្រទេសរុស្សីនាខែមិថុនាខាងមុខនេះ។

Giroud បានចំណាយពេលលេងអោយក្រុម Arsenal ជិត ៦ឆ្នាំ ប៉ុន្តែការមកដល់របស់ កីឡាករខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Piere-Emerick Aubameyang ពីក្រុម Dormund គឺជាហេតុផលដ៏សំខាន់ ដែលធ្វើអោយរូបគេស្វែងរកទ្រនំថ្មី។ Giroud បានប្រាប់អោយដឹងផងដែរថាបានទទួលសំណើរពីក្រុម Dormund ជាមួយកញ្ចប់ថវិកាពលកម្មនឿយហត់ច្រើនជាង Chelsea ប៉ុន្តែខ្សែប្រយុទ្ធរូបនេះជ្រើសរើសក្រុម Chelsea ដើម្បីចង់រស់នៅទីក្រុងឡុងដ៏បន្តទៀត ជាមួយហេតុផលគឺដើម្បីបានមើលថែកូនប្រុសរបស់ខ្លួនដែលទើបតែនឹងកើតមក។

ប្រភព៖ metro