អ្នកចាត់ការទូទៅក្រុម Man.United លោក Jose Mourinho បានចាត់ទុកតារាបាល់ទាត់ របស់ក្រុមស្តេចស Real Madrid គឺ Toni Kross ជាគោលដៅទី១ ក្នុងការនាំយកមក ជំនួសខ្សែបម្រើចាស់វស្សាគឺ Michael Carrick នៅរដូវក្តៅខាងមុខនេះ។ Carrick វ័យ ៣៦ឆ្នាំ កំពុងត្រៀមចូលនិវត្តន៏ពីកីឡាបាល់ទាត់នៅបំណាច់រដូវកាលនេះ ហើយនឹងក្លាយជាជំនួយការលោក Mourinho បន្ទាប់ពីរូបគេ បានចំណាយពេល ១២ឆ្នាំបលេងអោយ Man.United។

លោក Mourinho សង្ឃឹមថា Marouane Fellaini នឹងចុះហត្ថលេខាលើកុងត្រាថ្មីមួយដើម្បីឱ្យគាត់អាចប្រើប្រាស់កញ្ចប់ថវិការដូវក្តៅរបស់គាត់ក្នុងការទទួលបានខ្សែបម្រើលំដាប់ថ្នាក់ពិភពលោកគឺមានន័យថារូបលោកមិនចាំបាច់ទិញកីឡាករមកជំនួសប្រសិនជា Fellaini មិនចាកចេញពីក្លឹប។

ខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ Kroos វ័យ២៨ឆ្នាំបានស្ថិតយ៉ាងកៀកក្នុងការផ្លាស់មកកីឡាដ្ឋាន Old Trafford ទៅហើយ ប៉ុន្តែក្រោយពីការតែងតាំងលោក Luis Van Gaal កិច្ចព្រមព្រៀងចរចា នាំយក Kroos ដែលស្ថិត នៅក្រោមអតីតគ្រូបង្វឹក Man.United គឺលោក David Moyes ហាក់កាន់តែ ឃ្លាតឆ្ងាយ។

បច្ចុប្បន្នខ្សែបម្រើតម្លៃខ្លួនថ្លៃបំផុតរបស់ក្រុមគឺ Pogba បានបង្ហាញ អាកប្បកិរិយាមិនសប្បាយចិត្តទម្រង់លេងរបស់ខ្លួននាពេលបច្ចុប្បន្ន មិនត្រូវនិងអ្វី ដែលរូបគេធ្លាប់លេងនៅក្លឹប Juventus នោះទេ ដូច្នេះ មើលឃើញដូច្នេះហើយទើបលោក Mourinho យល់ឃើញថា Kross គឺជាកីឡាករតែម្នាក់គត់ដែលអាចចូលមកជួសជុលស្ថានការណ៏នេះបាន។

ប្រភព៖ metro