លំនៅដ្ឋានសមាជីកថ្មីក្រុម Barcelona គឺខ្សែបម្រើ-ប្រយុទ្ធ Philippe Coutinho នៅតំបន់ Catalan ទីក្រុងបាសេឡូណាប្រទេសអេស្បាញ ត្រូវបានចោរចូលលួចកាលពីល្ងាចថ្ងៃចន្ទនេះ ស្របពេលសាមីខ្លួន និងក្រុមគ្រួសារបានចេញទៅទទួលទានអាហារពេលល្ងាចនៅខាងក្រៅផ្ទះនាថ្ងៃដដែលនោះ។

យោង Spanish outlet Sport ចុះផ្សាយថាៈ Coutinho បានវិលត្រលប់មកដល់លំនៅដ្ឋានវិញនៅម៉ោង ១:៣0នាទីពេលព្រឹកទៀបភ្លឺនាថ្ងៃអង្គារ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការកើតមានហានិភ័យនេះ ខណៈរថយន្ត Audi របស់ខ្លួន ត្រូវបានអាជ្ញាធរប៉ូលីសអូសយកទៅត្រួតពិនិត្យផងដែរ។ ក្រុមប៉ូលិសបានដាក់ ការសង្ស័យថាៈ ក្រុមចោរបានចូលក្នុងតាមសំណង់ដែលធ្វើមិនទាន់ហើយនៅបរិវេណផ្ទះថ្មីរបស់គេ។ នៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយបញ្ជាក់ពីការបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះ ពីករណីចោរកម្មនេះនៅឡើយ ទេ៕

គួរបញ្ជាក់ឡើងវិញផងដែរថាលំនៅដ្ឋានថ្មីរបស់ Coutinho ត្រូវបានមិត្តរួមក្រុមគឺខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suárez ផ្តល់គំនិត និងណែនាំទិញក្រោយពេលផ្ទេរពី Liverpool កាលពីខែមករា ស្របពេល ខ្សែបម្រើឆ្នើម សញ្ជាតិ ប្រេស៊ីលរូបនេះមិនទាន់មានសិទ្ធបានចូលលេងអោយក្រុមថ្មីនោះទេ ខណៈដែលរូបគេ ធ្លាប់បង្ហាញខ្លួនជាមួយក្រុមចាស់គឺ Liverpool រួចហើយ។

ប្រភព៖ Mirror