ខ្សែប្រយុទ្ធ Sergio Aguero បានគេចផុតពីការដាក់ទណ្ឌកម្មពីសមាគមកីឡាបាល់ទាត់ បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្ររបស់ក្រុម Wigan ក្រោយរងបរាជ័យហាលអាវ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ FA Cup ជុំទី៥ ចាញ់ក្រុម Wigan ក្នុងលទ្ធផល ១-0 កាលពីថ្ងៃចន្ទ នៅកីឡាដ្ឋាន DW Stadium ។
សហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ថា FA កំពុងស៊ើបអង្កេតជុំវិញឧប្បត្តិហេតុជាច្រើន បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ ហើយអ្នកគាំទ្រក្រុម Wigan បានឈ្លានពានទីលាន ព្រោះរំជួលចិត្តសប្បាយរីករាយនិឹងជ័យជំនះ ហើយបានគប់ដបចូលទីលានធ្វើអោយ មន្ត្រីប៉ូលីសព្យាយាមទប់ស្កាត់ស្ថានភាពនេះ កុំអោយផ្ទុះហិង្សា។
Aguero បានច្រានអ្នកគាំទ្រក្រុម Wigan ដោយដៃស្តាំរបស់គាត់ ដោយហេតុផលថាបុគ្គលម្នាក់នោះព្យាយាមចង់បង្កជំលោះជាមួយខ្លួន ប៉ុន្តែត្រូវបានរារាំង និងជួយធ្វើអន្តរាគមន៏ដោយសមាជិកនិងជំនួយការគ្រូបង្វឹកនៃបុគ្គលិកហ្វឹកហាត់របស់ Man.City មុននឹងត្រូវបានដឹកនាំឆ្ពោះទៅបន្ទប់ផ្លាស់សម្លៀកបំពាក់។
Aguero ត្រូវបានក្រុម Wigan ចោតប្រកាន់តាមផ្លូវច្បាប់ថាមានចេតនាយកដៃវាយលើមុខអ្នកគាំទ្ររបស់ខ្លួន ប៉ុន្តែក្រោយការស៊ើបអង្កេត និងពិនិត្យមើលមើលខ្សែអាត់វីដេអូ សមាគមបាល់ទាត់អង់គ្លេស បានសម្រេចមិនធ្វើការចោតប្រកាន់ និងបានជូនដំណឹងដល់មេធាវី របស់កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីននេះថា៖ រូបគេមានសិទ្ធិចូលរួមប្រកួតពានរង្វាន់ផ្តាច់ព្រ័ត្រដ៏សំខាន់ គឺពាន Carabao Cup(League Cup នាថ្ងៃសៅរ៏ ទល់នឹងក្រុមArsenal។
ខ្សែអាត់ដែលខ្សែប្រយុទ្ធ Sergio Aguero បានប៉ះទង្គិចគ្នាជាមួយអ្នកគាំទ្ររបស់ក្រុម Wigan៖