បញ្ហារបួសសាច់ដុំរបស់ខ្សែបម្រើ Luka Modric គឺជាក្តីបារម្មណ៏ថ្មីមួយទៀត សម្រាប់ក្រុមការពារតំណែងជើងឯក La Lia និង Champion League ខណៈកីឡាករខ្សែការពារឆ្វេង Marcelo ក៏មានអការៈរបួសកីឡាករទាំងពីររូបត្រូវក្រុមវេជ្ជបណ្ឌិតបញ្ជាក់ថាៈ ក្រោយការស្កេនមើលរួចមកពួកគេទាំងពីរគឺមានបញ្ហា របួសសរសៃពួរជង្គង់នៅជើងខាងស្តាំដូចគ្នា។
កីឡាករឆ្នើមទាំងពីរនៅតែជាក្តីបារម្មណ៏ សម្រាប់ក្រុម Real Mdrid ខណៈពួកគេទាំងពីរនៅមិនទាន់ប្រាកដថានិងអាចត្រលប់មកវិញទាន់ការប្រកួតជើងទី២ សម្រាប់ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champion League ទល់នឹងក្រុមម្ចាស់ផ្ទះ Paris Saint Germain នោះទេ។
អ្នកចាត់ការទូទៅក្រុម Real Madrid លោក Zinidine Zidane បានដាក់អោយខ្សែបម្រើ Modric សម្រាក ពីព្រោះតែបញ្ហារបួសកំលុងពេលប្រកួតជាមួយក្រុម Real Betis ខណៈ Marcelo បាននៅទ្រាំទ្រលេង រហូតមានបញ្ហារបួសក្នុងកំលុងពេលប្រកួត ស្របពេលដែលខ្សែបម្រើអាឡឺម៉ង់ Toni Kross ក៏ស្ថិតនៅក្នុងភាព ស្រពេចស្រពិលក្នុងការអវត្តមានច្រើនជាងបានចូលលេងអោយក្រុម ក្រោយរងរបួសបញ្ហាជង្គង់ផងដែរ។
ប្រភព៖ sport-english