នៅក្នុងពិភពបាល់ទាត់ពិសេសលីកកំពូលៗនៅតំបន់អឺរ៉ុប ក្រុមធំៗនីមួយៗតែងតែនាំយកមកនៅកីឡាករជាតិសាសន៏ផ្សេងៗដើម្បីមកពង្រឹងក្រុម ដែលក្នុងនោះមួយភាគធំត្រូវបានស្គាល់ច្បាស់ថាមានដើមកំណើតមកពី ទ្វីបអាហ្រ្វិក។ វាពិតជាជៀសមិនផុតសម្រាប់ការរើសអើងពូជសាសន៏ស្បែកស និងស្បែកខ្មៅជាយូរណាស់មកហើយ ប៉ុន្តែសហព័ន្ធបាល់ទាត់នៅតាមប្រទេសទាំងនោះបានចេញការផាកពិន័យ និងហាមឃាត់យ៉ាងតឹងរឹងបំផុតមិនឱ្យកីឡាករប្រើប្រើប្រាស់ការប្រមាថ និងប្រកាន់ជាតិសាសន៍នៅលើទីលានប្រកួតដោយគ្រប់រូបភាពតាមរយៈកាយវិការ និងពាក្យសម្តីក្តី។

ខាងក្រោមនេះគឺជាកីឡាករទាំង ៥រូបដែលមានរឿងអាស្រូវចោតប្រកាន់ក្នុងរឿងប្រកាន់ពូជសាសន៏នាពេលកន្លងប្រកបអាជីពបាល់ទាត់នាពេលកន្លងមកនេះ៖
១. John Terry

អតីតប្រធានក្រុមតោខៀវ Chelsea រូបនេះធ្លាប់ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ពិន័យហាមមិនអោយចូលប្រកួតចំនួន ៤ដង និងពិន័យជាទឹកប្រាក់ចំនួន ២២ម៉ឺនផោនផងដែរ ក្រោយតាមដានរកឃើញកំហុសនៃការប្រកាន់ពូជសាសន៏នេះតាមរយៈខ្សែអាត់វីដេអូ ដែលមានអ្នកឯកទេសតាមដានមើលពីការប្រើប្រាស់ពាក្យតាមរយៈបបូរមាត់ នៅក្នុងជំនួបនៅទឹកដីក្រុម QPR កាលពីខែវិច្ឆិកា ឆ្នាំ២០១១ ហើយបញ្ចាក់ថា Terry ពិតជាមើលងាយ និងរើសអើសកីឡាករ Anton Ferdinand ដែលជាប្អូនប្រុសបង្កើតរបស់អតីតខ្សែ ការពារ Rio Ferdinand ពិតមែន។

២. Emre Belozoglu

ប្រហែលជាគ្មានកីឡាករបាល់ទាត់ណាម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រកាន់ពូជសាសន៍ច្រើនដងដូច Emre Belozoglu សញ្ជាតិតួកគីរូបនោះទេ។ ភាពចម្រូងចម្រាសនេះបានចាប់ផ្តើមនៅពេលដែលគាត់កំពុងលេងឱ្យ Newcastle United ក្នុងឆ្នាំ២០០៦ នៅពេលបន្ទាប់ពីការប្រកួតជាមួយក្រុម Everton គាត់ត្រូវបានចោទប្រកាន់ដោយ FA ថាមានការប្រកាន់ជាតិសាសន៍ចំពោះកីឡាករស្បែកខ្មៅ Joseph Yoyo, Tim Howard និង Joleon Lescott ។ ក្រោយមកទៀត ការស៊ើបអង្កេតត្រូវបានរកឃើញថា គាត់ត្រូវបានចោទប្រកាន់ក្នុងការប្រមាថរើសអើងពូជសាសន៍លើកីឡាករ El-Hadji Diouf និង Alhassan Bangura ។

នៅកំលុងឆ្នាំ២០១២ ខែមេសា ក្រោយផ្ទេរទៅលេងនៅក្លឹប Fenerbahce របស់តួគីវិញ Belogzoglu ត្រូវបានចោតប្រកាន់ក្រោយជំនួបជាមួយក្រុម Spur ថាបានរើងអើងជាតិសាសន៏លើកីឡាករ Didier Zokora ។ នៅក្នុងខែមិថុនា ឆ្នាំ ២០១៤ ហើយរឿងក្តីនេះបានទៅតុលាការហើយ Emre បានក្លាយជាកីឡាករតួគី ដំបូងគេដែលត្រូវបានផ្តន្ទាទោសពីបទប្រកាន់ពូជសាសន៍ ហើយត្រូវបានគេកាត់ទោសជាប់គុកពីរឆ្នាំកន្លះ។

៣. Luis Suarez

អតីតកីឡាករក្រុមហង្សក្រហម Liverpool បច្ចប្បន្នកំពុងលេងអោយក្រុម Barcelona រូបនេះ ធ្លាប់ត្រូវបានរងការចោតប្រកាន់ពីបទប្រើពាក្យសម្តីប្រមាថរើសអើងពូជសាសន៏ ជាមួយអតីតខ្សែការពារក្រុម Man.United កីឡាករ Patrick Evra នៅរដូវកាល ២០១១-២០១២។ ក្រោយរកឃើញកំហុសដោយសមាគមបាល់ទាត់អង់គ្លេស FA កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានពិន័យ ៨ប្រកួតនិងពិន័យជាទឹកប្រាក់៤០០០០ផោន។

៤. Aleksandar Tonev

ខ្សែបម្រើស្លាបប៊ុលហ្គារី Aleksandar Tonev មិនសូវជាមានឈ្មោះដ៏ល្បីល្បាញ និងត្រូវបានគេស្គាល់ច្រើននៅក្នុងពិភពបាល់ទាត់ទេ។ ក្រោយផ្លាស់ពី Aston Villa ទៅលេងអោយក្រុម Cetic ក្នុងលក្ខណ្ឌខ្ចីជើង និងបង្ហាញខ្លួនលើកដំបូង ទល់នឹងក្រុម Aberdeen និងត្រូវបានកីឡាករ Shay Logan ចោតប្រកាន់ពីបទរើស អើងពូជសាសន៏ ប៉ុន្តែត្រូវសាមីខ្លួនបដិសេធភ្លាមៗ។ សមាគមបាល់ទាត់ស្កុតឡេនហៅកាត់ថា FA​ បានរកឃើញ កំហុសដូចការចោតប្រកាន់ ហើយបានដាក់បម្រាមមិនអោយ Tonev ចូលប្រកួតរហូតដល់ ៧ប្រកួត។

៥. Edwin Cardona

កីឡាករខ្សែបម្រើក្រុមជម្រើសជាតិកូឡុំប៊ីត្រូវបានចោតប្រកាន់តាមរយៈកាយវិការដែលបានធ្វើឡើងចំពោះប្រធានក្រុមកូរ៉េខាងត្បូងលោក Sung-Yueng Ki ធ្វើអោយគាត់រងផលប៉ះពាល់និងត្រូវបានហាមឃាត់ដោយ FIFA សម្រាប់ការប្រកួតអន្តរជាតិចំនួន ៥ប្រកួត បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតមានកាលពីខែវិច្ឆិកាឆ្នាំ២០១៧។