ខ្សែការពារ និងជាប្រធានក្រុម Real Madrid កីឡាករ Sergio Ramos នឹងត្រូវបានគ្រូបង្វឹក Zinidine Zidane ផ្តល់ការឈប់សម្រាកមួយប្រកួតនាថ្ងៃអាទិត្យ ចុងសប្តាហ៏នេះ។ ក្រុមការពារតំណែងជើងឯក La liga មិនបានជ្រើសរើស Ramos ដើម្បីចូលរួមប្រកួត ទល់និងក្រុមភ្ញៀវ Alaves នោះទេ ដោយសំអាងលើហេតុផលថារយៈពេល ១ខែមកនេះ Ramos មានភារកិច្ចជាច្រើនសម្រាប់ក្រុម Real Madrid និងជម្រើសជាតិអេស្បាញពោល គឺរូបគេបានបំពេញកាតព្វកិច្ចចំនួន ២ប្រកួត ព្រមទាំងការត្រៀមប្រកួតដ៏សំខាន់ៗមានរហូតដល់ខែមេសាផងដែរ។
ក្រុម Barcelona ក៏បានប្រកាសអោយដឹងថា ខ្សែការពារកណ្តាល Gerard Pique ដែលជាដៃគូនៅក្នុងក្រុមជម្រើសជាតិអេស្បាញជាមួយ Sergio Ramos ក៏មិនមានវត្តមាន សម្រាប់ការប្រកួតទល់និងក្រុម Granada នោះផងដែរ ដោយសារក្រុមបានផ្តល់ការឈប់សម្រាបផងដែរ។
នៅក្នុងសន្និសិទសារពត៌មាន អ្នកចាត់ការទូទៅក្រុមស្តេចស Real Madrid បានផ្តល់បទសម្ភាសថាៈ គាត់បានធ្វើការងារយ៉ាងច្រើនមកហើយ ហើយគាត់មានសារៈសំខាន់សម្រាប់ក្រុមបំផុត។ យើងមានកម្មវីធី ប្រកួតជាច្រើននៅខែកុម្ភៈនេះ ហើយយើងត្រូវការអោយកីឡាកររបស់យើង ដែលឈប់សម្រាកមួយចំនួនត្រលប់មកវិញ និងបន្តជួយក្រុមសម្រាប់ការប្រកួតប្រជែងពាន La Liga និង UEFA Champion league ។
Sergio Ramos និង Gerard Pique នឹងមិនបង្ហាញខ្លួនអោយក្រុមរបស់ពួកគេនៅចុងសប្តាហ៏នេះទេ
អត្ថបទទាក់ទង