ខណៈការប្រកួតក្នុងលីគកំពូលអង់គ្លេសនឹងត្រលប់មកវិញនាចុងសប្ដាហ៍នេះ តោះមកដឹងអំពីបណ្ដាកីឡាករកំពុងរបួស ក្នុងក្លឹបធំៗទាំង ៦ មានដូចតទៅ ដោយយោងតាមរបាយការណ៍របស់ Goal ៖
១.ក្លឹប Arsenal៖
Aaron Ramsey ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ (អាចរបួសក្រលៀន)។
Alexandre Lacazette របួសជង្គង់ (អាចត្រលប់មកវិញ នៅចុងខែមីនា ឬដើមខែមេសា)។
Santi Cazorla របួសកែងជែង (អាចមិនបានលេងរហូតដល់ចប់រដូវកាល)។
២.ក្លឹប Chelsea៖
Tiemoue Bakayoko ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ (អាចរមួលសាច់ដុំ)។
Ross Barkley ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ (អាចរមួលសាច់ដុំ)។
Izzy Brown របួសជង្គង់ធ្ងន់ (អាចមិនបានលេងរហូតដល់ចប់រដូវកាល)។
Ruben Loftus-Cheek របួសជង្គង់ធ្ងន់ (អាចមិនបានលេងរហូតដល់ចប់រដូវកាល)។
៣.ក្លឹប Liverpool ៖
Nathaniel Clyne ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ (អាចមានរបួសតិចតួចទាក់ទិននឹងកាយសម្បទាទូទៅ)។
៤.ក្លឹប Manchester City៖
Gabriel Jesus របួសជង្គង់ (អាចត្រលប់មកវិញ នៅដើមខែមីនា)។
Benjamin Mendy របួសជង្គង់ (អាចត្រលប់មកវិញ នៅដើមខែមេសា)។
៥.ក្លឹប Manchester United៖
Phil Jones ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ (អាចរមួលសាច់ដុំ)។
Marouane Fellaini របួសជង្គង់ (អាចត្រលប់មកវិញ នៅពាក់កណ្ដាលខែមីនា)។
Ander Herrera របួសសាច់ដុំ (អាចត្រលប់មកវិញ នៅដើមខែមេសា)។
Zlatan Ibrahimovic របួសជង្គង់ (អាចត្រលប់មកវិញ នៅចុងខែមីនា ឬដើមខែមេសា)។
៦.ក្លឹប Tottenham Hotspur៖ មិនមានកីឡាកររបួស៕
Via :news.sabay