បន្ទាប់ពីចុះហត្ថលេខាបន្តកិច្ចសន្យសាថ្មីកាលពីថ្ងៃព្រហស្បត្ត៏ ខ្សែការពារវ័យ ២៦ឆ្នាំ Sergi Roberto របស់ក្រុមកំពុងនាំមុខតារាងកំពូលអេស្បាញ La Liga ២០១៧-២០១៨ បានថ្លែងប្រាប់អោយ ដឹងថាៈ ជាការពិត សុបិន្តរបស់ខ្ញុំ គឺមានឪកាសបង្ហាញខ្លួននៅព្រឹត្តការណ៏ World Cup ២០១៨ នៅប្រទេសរុស្សីនាខែមិថុនាខាងមុខនេះ។ ពេលវេលាពិតជាកៀកណាស់ទៅហើយ ខ្ញុំសង្ឃឹមថាគ្រូបង្វឹកលោក Julen Lopetegui នឹកជ្រើសរើសខ្ញុំ ខណៈដែលកីឡាករផ្សេងៗទៀតក៏សុទ្ធតែចង់ទៅចូលរួមដូចគ្នា។

ទោះបីជាបានបង្ហាញចេតនាបែបនេះក្តី ប៉ុន្តែសម្រាប់ Roberto ទើបតែបង្ហាញខ្លួនអោយក្រុម ជម្រើសជាតិអេស្បាញបានទើបតែ២ដងប៉ុណ្ណោះ។ ទោះបីជាបែបនេះក្តីសម្រាប់ការបង្ហាញ ខ្លួនអោយក្លឹបបាល់ទាត់ Barcelona ខ្សែបម្រើ-ការពាររូបនេះបានបញ្ចេញសមត្ថភាព និងទម្រង់លេងរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2018-02-22 15:50:11Z | http://piczard.com | http://codecarvings.com
ÿl‰OÌI