ក្រុមជើងឯករងទ្វីបអឺរ៉ុប Juventus ត្រូវបានរាយការណ៍ថាកំពុងប្រឈមនឹងវិបត្តិកីឡាករមានបញ្ហារបួសជាច្រើន មុនពេលចាប់ផ្តើមយុទ្ធនាការប្រកួតជើងទីពីរពានរង្វាន់ Champions League ទល់នឹងក្រុម Tottenham នៅសប្តាហ៍ក្រោយនាកីឡាដ្ឋាន Wembley ប្រទេសអង់គ្លេស។
យោងៈគេហទំព័រអ៊ីតាលីឈ្មោះ Calcio Mercato បានចុះផ្សាយកីឡាករសំខាន់ៗរបស់ក្រុម Juventus កំពុងមានរបួសដូចជាៈ Gonzalo Higuain, Federico Bernardeschi, Blaise Matuidi និង Mario Mandzukic ។ លោក Maxi Allegri គ្រូបង្វឹកក្រុម Juventus មានសង្ឃឹមយ៉ាងមុតមាំថាកីឡាករសំខាន់ៗរបស់ខ្លួនខាងលើ អាចធូរស្បើយ និងត្រឡប់មកជួយក្រុមវិញទាន់ពេលសម្រាប់ការប្រកួតជើងទី២ ក្រោយទទួលលទ្ធផល ខកចិត្តបានត្រឹមស្មើគ្នា ២-២ សម្រាប់ការប្រកួតជើងទី១ កន្លងមកស្របពេលក្រុម Juventus ត្រូវការជ័យជម្នះត្រឹមតែលទ្ធផល ១-០ នៅជើងទី២នេះប៉ុណ្ណោះសម្រាប់ការឆ្លងទៅដល់វគ្គ៨ក្រុមចុងក្រោយ បន្តទៀត ។
ប៉ុន្តែក្រុម Juventus មានព័ត៌មានល្អ នោះគឺខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala អាចនឹងត្រលប់មកជួយក្រុមវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអការៈរបួសសរសៃពួរ បានជាសះស្បើយ គិតចាប់តាំងពីខែមករាមក។ Dybala វ័យ២៤ឆ្នាំ ឆ្នាំរូបនេះមានទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្លឹបនៅរដូវកាលនេះដោយរកបាន១៦គ្រាប់(៣Hat-trick) ក្នុងការបង្ហាញខ្លួនចំនួន២៧លើក។
ក្រុមJuventus ប្រឈមវិបត្តិកីឡាកររបួសច្រើនមុនការប្រកួត Champions League ជើងទី២ ជាមួយ Tottenham
អត្ថបទទាក់ទង