ការប្រកួតនៅក្របខណ្ឌកំពូល La Liga របស់អេស្បាញសប្តាហ៏ទី២៥ កាលពីរាត្រីថ្ងៃទី២៥ កុម្ភៈ ២០១៨ ក្រុមស្តេចស Real Madrid បានបើកទ្វារកីឡាដ្ឋាន Santiago Bernabeu ទទួលស្វាគមន៏ក្រុមភ្ញៀវ Alaves។ ខ្សែប្រយុទ្ធ Cristiano Ronaldo ស្ទើរតែធ្វើបាន Hat-trick សម្រាប់ការប្រកួតនេះហើយ ប៉ុន្តែគ្រាប់បាល់ចុងក្រោយ ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យរូបនេះ បានសម្រេចផ្តល់អោយមិត្តរួមក្រុម Benzema ជាអ្នកស៊ុតបាល់ប៉េណាំងទី ដើម្បីកាត់សេចក្តីវិញ។

Real Madrid’s Karim Benzema, left, celebrates with teammate Cristiano Ronaldo after scoring their side’s fourth goal against Alaves during the Spanish La Liga soccer match between Real Madrid and Alaves at the Santiago Bernabeu stadium in Madrid, Saturday, Feb. 24, 2018. Ronaldo scored twice and Benzema once in Real Madrid’s 4-0 victory. (AP Photo/Francisco Seco)
ក្រោយបញ្ចប់ការប្រកួតលោក Zinidine Zidane បានផ្តល់បទសម្ភាសថាៈ “ខ្ញុំមានការសប្បាយរីករាយ ជាមួយនឹងកូនក្រុម គឺខ្សែប្រយុទ្ធ Cristiano Ronaldo វាជាការប្រកួតដ៏អស្ចារ្យ និងស្វិតស្វាញជាមួយ ក្រុមភ្ញៀវដែលពួកគេលេងបានល្អគ្រាន់បើ“។

បច្ចុប្បន្ននេះ Ronaldo រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៨គ្រាប់ សម្រាប់ ៨ប្រកួតចុងក្រោយ និង ២៩៩គ្រាប់ក្នុងនាមកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតម្នាក់នៅលីកកំពូលអេស្បាញ។បច្ចុប្បន្ន Real Madrid កំពុងឈរនៅចំណាត់ថ្នាក់ទី៣ តាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន ១៤ពិន្ទុ ស្របពេលក្រុមBarcelona ផ្តួលក្រុម Girona ដោយលទ្ធផល ៦:១កាលពីយប់ថ្ងៃសៅរ៏នេះ។
