ការប្រកួតនៅក្របខណ្ឌកំពូល Premier League អង់គ្លេសសម្រាប់សប្តាហ៏ទី២៨នេះ ក្រុមហង្សក្រហម Liverpool បានបើកទ្វារកីឡាករ Anfield ទទួលស្វាគមន៏ក្រុមញញួរធំ West Ham United។

ការប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះមានឪកាសនាំមុខមុនដោយកីឡាករខ្សែបម្រើអាឡឺម៉ង់ Emre Can នៅនាទីទី២៩ តង់ទី១ ដោយការតែតបញ្ចូលទី។ ការប្រកួតចូលដល់តង់ទី២ កីឡាករខ្សែបម្រើ Mohamed Salah, Roberto Firmino ព្រមទាំង Sadio Mane មានឪកាសរកបានគ្រាប់បាល់នាំមុខបន្ថែមម្នាក់មួយគាត់ទៀត ធ្វើអោយក្រុម Liverpool ទទួលបានលទ្ធផល ៤:០ ស្របពេលក្រុមភ្ញៀវបានវាយបកតាមពីក្រោយនៅនាទីទី៥៩ ដោយកីឡាករ Antonio ១គ្រាប់វិញ ប៉ុន្តែមិនអាចជួយស្រោចស្រង់ស្ថានការណ៏បាននោះទេ។

អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp របស់ក្រុម Liverpool បានប្រាប់ BBC ថាៈ “អ្នករាល់គ្នាក៏ដូចជាខ្ញុំ យើងសង្ឃឹមចង់បានលទ្ធផលបែបនេះ ហើយអ្នកពិតជាចង់ឃើញជ័យជំនះ ប៉ុន្តែពិតណាស់វាកម្រដែលយើងនឹងទទួលបានដូច្នេះនោះ។ ថ្ងៃនេះយើងទទួលបានលទ្ធផលដ៏សំខាន់ ដែលមិនគួរអោយជឿ ព្រោះតែស្ថានភាពការខិតខំនិង ឪកាសដែលយើងបានតស៊ូក្នុងការប្រកួត“។