ការប្រកួតនៅក្របខណ្ឌ Premier League សម្រាប់សប្តាហ៏ទី២៨នេះ រវាងក្រុមស្ទាំងខៀវ Crystal Palace បានបើកទ្វារកីឡាដ្ឋានទទួលស្វាគមន៏ក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham។ ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអង់គ្លេស និងរបស់ក្រុម Tottenham hotSpur បានធ្វើការខ្ជះខ្ជាយបាល់អស់ ជាច្រើនស្ទើរតែ ៨០ភាគរយនៃចំនួនគ្រាប់បាល់ដែលបានគ្រប់គ្រង។
ការប្រកួតឈានដល់នាទីទី៨៨ ជិតបញ្ចប់តង់ទី២ ទៅហើយ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ធ្វើបានសម្រេចដោយការតែតបញ្ចូលទីអោយក្រុមភ្ញៀវនាំមុខ ១:០ និងជាគ្រាប់បាល់ជ័យជំនះផងដែរ។ ក្រុមtottenham នៅតែបន្តរក្សាកំនត់ត្រាមិនដែលចាញ់ ១៥ប្រកួត ខណៈគ្រូបង្វឹកលោក Mauricio Pochettino រក្សាប្រវត្តិមិនដែលចាញ់នៅក្របខណ្ឌ Premier League សម្រាប់សប្តាហ៏នេះនៅឡើយ។ ជាមួយជ័យជំនះ ១០ប្រកួតចុងក្រោយជាប់គ្នា និងឈរនៅចំណាត់ថ្នាក់លេខ៤ នៅក្របខណ្ឌ Premier League ។
បរាជ័យនេះនាំអោយក្រុម Crystal Palace ធ្លាក់មកនៅចំណាត់ថ្នាក់លេខ១៧ មានពិន្ទូស្មើជាមួយ ក្រុម Swansea ដែលមានចំណាត់ថ្នាក់លេខ ១៨បាតតារាងផងដែរ។
Harry Kane ជួយអោយ Tottenham ផ្តួល Crystal Palace នៅជិតបញ្ចប់ការប្រកួត
អត្ថបទទាក់ទង