ខ្សែប្រយុទ្ធ Gareth Bale និងក្លិប Real Madrid កំពុងតែរីករាយនឹងការវិលទៅរកភាពខ្លាំងវិញនាពេលថ្មីៗនេះ ប៉ុន្តែ បច្ចុប្បន្នការប្រជែងរបស់ពួកគេគឺការក្សាភាពខ្លាំងរបស់ខ្លួន នៅមុនពេលការប្រកួតដ៏សំខាន់ក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុមយក្សរបស់បារាំង Paris Saint-Germain នៅសប្តាហ៍ក្រោយ។

ក្រុម Real នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Espanyol ក្នុងការប្រកួតក្របខ័ណ្ឌអេស្ប៉ាញ La Liga នៅរាត្រីនេះ ដោយសម្លឹងរកការកាត់បន្ថយគម្លាតពីក្រុមកំពុងនាំមុខ Barcelona ដែលនឹងត្រូវធ្វើដំណើរទៅជួបក្រុម Las Palmas ក្នុងរយៈពេល ២ថ្ងៃបន្ទាប់មកទៀត។ ស្របពេលជាមួយគ្នេះ ក្រុមឈរលេខ២ Atletico Madrid នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leganes នៅថ្ងៃពុធ ស្អែកនេះ។ ប៉ុន្តែ ស្របពេលដែលក្រុម Barca កំពុងតែនាំមុខ១៤ពិន្ទុដាច់ពីលើក្រុម Real Madrid នៅលើកំពូលតារាង La Liga បច្ចុប្បន្នការប្រជែងជាអាទិភាពសម្រាប់ក្រុមរបស់លោក Zinedine Zidane គឺការក្សាការស្ថិតនៅលើផ្លូវនៃជ័យជម្នះ ក្រោយពីបានកត់ត្រាជ័យជម្នះ៥លើកជាប់ៗគ្នា។

ការស្រេកឃ្លានជាពិសេសនឹងកើតឡើងចំពោះ Bale ដែលបានស៊ូទ្រាំទៅនឹងរដូវកាលដែលញាំញីដោយរបួសមួយ ប៉ុន្តែ បានបង្ហាញពីទម្រង់លេងយ៉ាងល្អ និងបានស៊ុតបាល់បញ្ចូលទី១គ្រាប់ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Alaves ក្នុងលទ្ធផល ៤-០។ ស្របពេលដែលការប្រកួតក្របខ័ណ្ឌ Champions League ជើងទី២ជាមួយនឹងក្រុម PSG នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ តារាឆ្នើមអន្តរជាងវេលស៍រូបនេះ កំពុងតែស្រេកឃ្លានក្នុងការបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងតំបន់ប្រយុទ្ធទាំង៣របស់ Real ដែលរួមមាន Cristiano Ronaldo និង Karim Benzema។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕