ជើងឯកវាយកូនបាល់ Grand Slam ២០សម័យកាល Roger Federer បានឈ្នះពានអត្តពលិកឆ្នើម ឬ Laureus World Sportsman ឆ្នាំ២០១៧។
កីឡាករសញ្ជាតិស្វីសបានធ្វើព្យុះភ្លៀងខ្លាំងកាលពីឆ្នាំទៅ ដោយលើកពានធំ២ គឺ Australian Open និង Wimbledon ក្រោយខកខានឈ្នះប្រមាណ៧ឆ្នាំជាប់គ្នា។
Federer បានផ្ដួលបេក្ខភាពខ្លាំងៗជាច្រើនមកពីកីឡាផ្សេងៗដើម្បីឈ្នះពានមានដូចជា Cristiano Ronaldo (បាល់ទាត់) Mo Farah (រត់ប្រណាំង) Chris Froome (ប្រណាំងកង់) Lewis Hamilton (ប្រណាំងរថយន្ត F1) និងគូប្រជែងចាស់វស្សា Rafael Nadal (វាយកូនបាល់)។ ដោយឡែកអត្តពលិកឆ្នើមផ្នែកនារីវិញបានទៅលើកីឡាការិនីវាយកូនបាល់ Serena Williams៕
កីឡាករដែលធ្លាប់ឈ្នះកាលពីឆ្នាំមុនៗ
Via :news.sabay