ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានការចុះផ្សាយព្រោងព្រាតអំពីព័ត៌មានដ៏រសើប ដែលនិយាយអំពីក្លឹបអ្នកមាននៅបារាំងParis Saint-Germain ចង់ទិញ Philippe Coutinho ដើម្បីយកទៅលួងចិត្ត Neymar។
ខណៈដែលមានដំណឹងជាច្រើនដែលនិយាយថា Neymar ចង់ចេញពី PSG ទៅចូលរួមជាមួយ Real Madrid លោក Nasser Al Khelaifi មហាសេដ្ឋីម្ចាស់ក្លឹប PSG បានបង្ហើបអោយដឹងពីគម្រោងនៃការដោះដូរកីឡាករ Kylian Mbappe ដើម្បីប្ដូរយក Coutinho ទៅលេងជាមួយ Neymar ដែលជាជនជាតិប្រេស៊ីល និងជាមិត្តភ័ក្ដិជិតស្និទ្ធនិងគ្នា។
កាលពីរដូវកាលមុន ក្រុមយក្សកាតាឡាន់មួយនេះ ធ្លាប់បានព្យាយាមចរចាយកកីឡាករបារាំងវ័យក្មេងរូបនេះ ប៉ុន្ដែមិនបានជោគជ័យ ហើយពេលនេះវត្តមានរបស់ Coutinho និង Dembele ធ្វើអោយពួកគេបោះបង់ចំណាប់អារម្មណ៍លើ Mbappeបាត់ទៅហើយ។
គួរបញ្ជក់ផងដែរថា Philippe Coutinho បានចូលរួមជាមួយ Barcelona កាលពីចុងខែមករាកន្លងទៅ ដោយមានតម្លៃខ្លួន ១៤២លានអឺរ៉ូ ជាមួយកុងត្រា ៥ឆ្នាំកន្លះ ដែលធ្វើអោយតម្លៃផ្ដាច់កុងត្រារបស់គេ ឡើងដល់ជិត៤០០លានអឺរ៉ូឯណោះ៕
Via :anachakkeila
ល្បីរឿង PSG ចង់ទិញ COUTINHO ពេលនេះ MESSI ចេញមុខបកស្រាយ
អត្ថបទទាក់ទង