កម្មវិធី «My Best 3» ជាកម្មវិធីទស្សន៍ទាយគ្រាប់បាល់ដោយអ្នកវិភាគប្រចាំ Sport Refresh។ កម្មវិធីនេះមានរៀងរាល់ពាក់កណ្ដាលសប្ដាហ៍ក្នុងករណីមានការប្រកួតលីគធំៗ, Cup, ពាន Euro, ពាន Copa America, AFC, និង World Cup នាចុងសប្ដាហ៍ជាដើម។ ប្រិយមិត្តដែលគាំទ្របាល់ទាត់ក្នុងលោក អាចអានដើម្បីជាទស្សនៈផ្ទាល់ខ្លួន និង អាចគិតពិចារណាមុនគាំទ្រក្រុមដែលខ្លួនស្រលាញ់ ព្រោះ SR បានលើកយកកីឡាកររបួស ឬ ចង្វាក់លេងរបស់ក្រុមនីមួយៗ មកនិយាយ។

១-Paris vs Marseille

French Cup វគ្គ ៨ក្រុមចុងក្រោយ៖ នេះជាការប្រកួតត្រឹម ១ ជោះងប៉ុណ្ណោះ ហើយបើ ស្មើរហូតដល់ ១៥ នាទីពីរដងទៀត នឹងត្រូវកាត់ក្ដីដោយការទាត់បាល់ប៉េណាល់ទី។ Neymar មិនបានចូលលេងទេយប់នេះដោយសាររបួស ពេលស៊ី Marseille ៣-០ នេះឯងកាលយប់ថ្ងៃអាទិត្យ។ ការជួបគ្នាលើកទី២ មិនដល់ ១ សប្ដាហ៍នេះ ក្រុមភ្ញៀវ នឹងមិនប្រហែសទៀតឡើយស្របពេលអត់ខ្សែ ប្រយុទ្ធមុតស្រួចសញ្ជាតិ ប្រេស៊ីល។

ខ្សែប្រយុទ្ធ Florian Thauvin និង Dimitri Payet អាចនឹងធ្វើព្យុះភ្លៀងបានយប់នេះ។

២-AT Madrid (2) vs Leganes (14)

La Liga សប្ដាហ៍ទី២៦៖ ជាសប្ដាហ៍ដែល AT ត្រូវការឈ្នះដាច់ខាតដើម្បី ដេញពិន្ទុក្រុមលេខ ១ Barcelona ដែលនៅលើក្រុមនេះ ចំនួន ៧ ពិន្ទុ។

AT Madrid លេងឡើងជើងចាប់មិនឈ្នះទេ បច្ចុប្បន្ននេះ ហើយ ស៊ីច្រើនគ្រាប់ទៀត មិនដូចចង្វាក់លេងកាល ដើមរដូវកាលឡើយ ពោលបើមិនស្មើ ស៊ីត្រឹម ១-០ អីហ្នឹង។ ជួនពេលយប់នេះ កីឡាករ Leganes របួសកីឡាករ និង ជាប់បម្រាមរហូតដល់ ៧នាក់ឯណោះ។

៣- Juventus vs Atalanta

Italian Cup វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖ ជើងទី១ Juventus ស៊ី ១-០ រួចទៅហើយ នៅក្រៅដី។ Juventus មិនត្រូវទប់តេយប់នេះ។ នេះជាទស្សនៈរបស់ខ្ញុំ។ បើសិនទប់ និង បណ្ដោយឲ្យ ក្រុមភ្ញៀវទាត់ចូល នោះជាហានិភ័យកាន់តែខ្ពស់។ ដូច្នេះ ក្រុមសេះបង្កង់នឹងលេង ៥០% ទប់ និង វាយលុក ៥០%។ Atalanta ទើបធ្លាក់ពី Europa League វគ្គ ១៦ ក្រុមចុងក្រោយដោយថ្វីជើង Dortmund។ វាជារឿងលំបាកបន្តិច ពេលយក Juventus តែរំពឹងលើការលេងក្នុងផ្ទះ។ បើសិន ជាការលេងនៅក្រៅផ្ទះវិញ ខ្ញុំអាចនឹងជ្រើសរើសយក Atalanta វិញ។

បើគិតទៅ ការជួបគ្នាក្នុងដី ៧ ដង គឺ Juventus ឈ្នះទាំងអស់។

ទស្សនៈ របស់ Sport Refresh យប់នេះ

Via :sportrefresh