បាល់ទាត់៖ ​Real Madrid ឈ្នះ 5ប្រកួត​ជាប់​គ្នា​មក​ហើយ​ស្វែងរក​ជ័យជំនះ 6ប្រកួត​ផ្ទួនៗ​យប់​ម៉ិ​ញ​។ ​​ធ្វើដំណើរ​ទៅផ្ទះ Espanyol យប់​ម៉ិ​ញ​គ្រូ​បង្វឹក Real Madrid ទុក​អោយ Cristiano Ronaldo សម្រាក ខណៈ​អ្វីៗ​មិន​គាប់ប្រសើរ​ឡើយ​។


​​ម្ចាស់ផ្ទះ Espanyol លេង​ហាក់​មិន​ញញើត​ក្រុម​ជើងឯក La Liga មួយ​នេះ​ឡើយ ពោល​គឺ​លេង​មិន​ទប់តែ​មាន​ឱកាស​បង្ក​ការ​លំបាក​ដល់​ខ្សែ​ការពារ និង​អ្នកចាំទី Real Madrid​។ ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួកគេ​សំរេច ​បាន​ហៀបនឹង​ចប់​ការប្រកួត​ទៅ​ហើយក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​នាទី​ទី90+2 ទៅ​ហើយ Gerard Moreno ស៊ុត​កាប់​ចាន​មួយ​ជើង​ស្ដាំ​ចូល​ទី ដែល​ជា​គ្រាប់​ជ័យជំនះ​សំរាប់ Espanyol តែ​ម្តង​។

​នេះ​ជា​ជ័យជំនះ​លើកដំបូង​សំរាប់ Espanyol ក្នុង​រយៈពេល 11ឆ្នាំ ពោល​គឺ 22ប្រកួត​មក​ហើយ Espanyol មិនដែល​ឈ្នះ Real Madrid ឡើយ​។​​ ក្រុម​ការពារ​ជើងឯក Real Madrid នៅ​ពេល​នេះ​មាន 14ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona ខណៈ​ដែល​ក្រុម​របស់​លោក Ernesto Valverde នឹង​ត្រូវ​ទៅផ្ទះ Las Palmas យប់​នេះ​៕
Via :bayontv