តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​ស្វ៊ី​ស Roger Federer បាន​ទទួល​ពាន​កិត្តិយស Laureus Awards នៅ​ទីក្រុង Monte Carlo យប់​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​។ ​កីឡាករ​លំដាប់​លេខ​១ ​ពិភពលោក​រូប​នេះ​ ទទួល​បាន​ពាន​អត្ត​ព​លិ​ក​ផ្នែក​បុរស​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ Sportsman of the Year បន្ទាប់ពី​ឈ្នះ​ពាន Australian Open លើក​ទី5 និង Wimbledon លើក​ទី8 ក្នុង​អាជីព​នៅ​ឆ្នាំ2017 កន្លងទៅក្លាយ​ជា​បុរស​ទី២ ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ពាន Wimbledon ដោយ​មិន​ចាញ់​សូម្បី​មួយ​សិត​។

​​Federer ថែមទាំង​ឈ្នះ​ពាន​កិត្តិយស​មួយទៀត Comeback of the Year បន្ទាប់ពី​សម្រាក​ព្យាបាល​ជង្គង់​ពាក់កណ្ដាល​ឆ្នាំ2016 វិល​មកវិញ​ដើម​ឆ្នាំ2017 ឈ្នះ​ពាន Grand Slam, Australian Open​។ ​ចំណែក​កីឡា​ការិនី​អាមេរិក Serena Williams ទទួល​បាន​ពាន​អត្ត​ព​លិ​ក​ផ្នែក​នារី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ Sportswoman of the Year បន្ទាប់ពី​ឈ្នះ​ពាន Australian Open ដែល​ជា​ពាន Grand Slam លើក​ទី23​។ ​​ក្រុម​ប្រណាំង F1 ជើងឯក​ពិភពលោក Mercedes ទទួល​បាន​ពាន​ក្រុម​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ Team of the Year​។ ​Laureus World Sports Awards គឺជា​កម្មវិធី​ប្រគល់​ពាន​កិត្តិយស​ប្រចាំ​ឆ្នាំ ​ដល់​កីឡាករ​កីឡា​ការ​នី​ឆ្នើម​ប្រចាំ​ឆ្នាំ​នីមួយៗ​។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩៩ ដោយមាន​ការឧបត្ថម្ភ​ដោយ​ក្រុម Mercedes-Benz និង IWC Schaffhausen៕
Via :bayontv