Atletico Madrid បាន​យក​ឈ្នះ​ Leganes ៤​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​២៦​កាល​ពី​យប់​មិញ​។​

ជំនួប​នៅ​ទឹកដី​ Wanda Metropolitano ក្រុម​ម្ចាស់​ផ្ទះ​បាន​រក​ឃើញ​គ្រាប់​ដំបូង​នៅ​នាទី​ ២៦ជា​ការ​ស៊ុត​មួយ​ស្មើ​ជាមួយ​អ្នក​ចាំ​ទី​របស់​ Antoine Griezmann។ លុះ​នាទី​២៥ តារា​ឆ្នើម​សញ្ជាតិ​បារាំង​បាន​ទាត់​ Free Kick យ៉ាង​ល្អ​ឥតខ្ចោះ​ឲ្យ​ Atletico នាំ​មុខ​ ២-០ នៅ​វគ្គ​ទី​មួយ។

ចូល​វគ្គ​ទី​ពីរ​ នាទី​៥៦ Griezmann បាន​តែត​បញ្ចូល​ទីគ្រាប់ទី៣ ហើយរំលងដល់នាទី ៦៧ Diego Costa បាន​បញ្ជូន​ឲ្យ​កីឡាករវ័យ២៦ឆ្នាំរូបនេះថែម​បាន​១​គ្រាប់​ទៀត​ធ្វើ​ឲ្យ​ Atlectio ឈ្នះ​ក្នុង​ទឹកដី​ផុយ​ ៤-០៕

Via :news.sabay