អតីត​ប្រធាន​ក្លឹប Barcelona លោក Joan Laporta ជឿជាក់​ថា Arsenal គួរ​តែ​ផ្ដល់​ឱកាស​ដល់ Thierry Henry តែងតាំង​ជា​អ្នក​ចាត់ការ ដូច​កាល Barca ធ្វើ​ជាមួយ Pep Guardiola។

Guardiola បាន​ប្រែក្លាយ​ខ្លួន​ជា​អ្នក​ចាត់ការ​ល្អ​ជាង​គេ​លើ​លោក ក្រោយ​ជោគជ័យ​ក្នុង​អាជីព​​បាល់ទាត់​ពេល​លេង​នៅ Nou Camp ហើយ Henry ក៏​មាន​ជំហាន​ស្រដៀង​នេះ​ដូច​គ្នា។ Laporta ដែល​ធ្វើ​ជា​ប្រធាន​ក្លឹប​ Barca ​រយៈពេល​៧​ឆ្នាំ ២០០៣-២០១០ មើល​ឃើញ​​ភាព​ស្រដៀង​គ្នា​ជា​ច្រើន​រវាង Guardiola និង Henry និង​ជឿ​ថា​បុរស​សញ្ជាតិ​បារាំង​នេះ​គួរ​តែ​អាច​ជំនួស​តំណែង Arsene Wenger នៅ Arsenal។

Laporta បន្ត​ថា Pep Guardiola មាន​លក្ខណៈសម្បត្តិ​​ពិសេស​ច្រើន​ ពេល​ដែល​​សម្រេច​ជ្រើសរើស​គេ​ធ្វើ​ជា​គ្រូ​ធំ ហើយ Henry ក៏​មាន​លក្ខណៈសម្បត្តិ​ទាំង​នោះ​ដូច​គ្នា។ លោក​ដឹង​ថា Henry ស្រឡាញ់ Arsenal និង​ជា​បុរស​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ការងារ មាន​ទំនួលខុសត្រូវ​ខ្ពស់។

​ Thierry Henry បាន​ចំណាយ​ពេល​៨​ឆ្នាំ​នៅ​កាំភ្លើង​ធំ រក​បាន​២២៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៦៩​ប្រកួត មុន​ពេល​ចាកចេញ​ទៅ Barceloan នៅ​ឆ្នាំ​២០០៧

Via :​ cambosport