ក្រុមយក្សអ៊ីតាលី AC Milan បានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Italian Cup ហើយ បន្ទាប់ពី ទម្លាក់ក្រុម Lazio ដោយបាល់ប៉េណាល់ទីកាត់សេចក្តី នៅជើងទី២ក្នុងលទ្ធផល ៥-៤ កាលពីយប់មិញ ខណៈដែលក្រុមទាំងពីរ លេង៣ម៉ោងកន្លះ បានត្រឹមលទ្ធផលស្មើគ្នា ០-០។


កាលជើងទី១ នៅកីឡដ្ឋាន San Siro ក៏ក្រុមទាំងពីរស្មើគ្នា ០-០ ដែរ ហើយវិលមកជើងទី២ នៅកីឡដ្ឋាន Stadio Olimpico របស់ក្រុម Lazio យប់មិញរហូតដល់ម៉ោងបន្ថែម១៥នាទី២ដង ក៏ស្មើគ្នា ០-០ ទៀត ទើបឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្តីតែម្តង។ ខ្សែការពារ Alessio Romagnoli វ័យ២៣ឆ្នាំ គឺជាអ្នកដែលស៊ុតបាល់ប៉េណាល់ទីគ្រាប់ជ័យជម្នះឲ្យ AC Milan ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។


ចំណែក១គូទៀត Juventus បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Italian Cup ៤រដូវកាលជាប់ៗគ្នា បន្ទាប់ពីយកឈ្នះ Atalanta ១-០ ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី៧៥ ធ្វើបានដោយខ្សែបម្រើ Miralem Pjanic ក្នុងការប្រកួតជើងទី២យប់មិញ។ កាលជើងទី១ Juventus ក៏បានយកឈ្នះលើ Atalanta ១-០ ផងដែរ ដែលសរុបទាំងពីរជើង ពួកគេឈ្នះ ២-០។

ដូច្នេះ AC Milan នឹងត្រូវប៉ះ Juventus នៅវគ្គផ្តាច់ព្រ័ត្រពាន Italian Cup នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នាពេលខាងមុខ៕
Via :sportrefresh