Mario Balotelli សម្លឹង​ការ​វិល​ទៅ​កាន់​ Premier League វិញ​ក្រោយ​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​លីគ​បារាំង​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី​ស៊ុត​បាន​២០​គ្រាប់​ហើយ​ឲ្យ​ក្រុម​ Nice រដូវ​កាល​នេះ​ តែ​អាច​ចាកចេញ​ពី​ក្របខ័ណ្ឌ​ French Ligue 1 ទៅ​ Premier League ឬ​ Serie A វិញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​កាល​ក្រោយ​ព្រោះ​ផុត​​កុងត្រា។

លោក​ Mino Raiola ​ជា​ភ្នាក់ងារ​ផ្ទាល់​កំពុង​ចរចា​ជាមួយ​ក្រុម​មួយ​ចំនួន​នៅ​អង់គ្លេស​ និង​អ៊ីតាលី​ដែល​ចង់​បាន​តារា​ស្បែក​ខ្មៅ​​វ័យ​២៧​ឆ្នាំ។ “Mario ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ត្រឡប់​ទៅ​វិញ​ព្រោះ​គេ​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​ក្នុង​ចំណោម​១០​នាក់​លើ​លោក។​

បុរស​ដែល​ជា​ភ្នាក់ងារ​ Zlatan និង​​ Pogba ដែរ​នោះ​បាន​និយាយ​ថា​ Balotelli គឺ​ជា​ខ្សែ​ប្រយុទ្ធ​លេខ​មួយ​នៅ​អ៊ីតាលី​ ទោះ​ជា​ពេល​នេះ​គ្មាន​តម្លៃ​ខ្លួន​តែ​បើ​លក់​វិញ​អាច​ថ្លៃ​ខ្ទង់​១០០​លាន​អឺរ៉ូ៕

ប្រភពពី: Sabay