Barcelona កាន់​តែ​ថយ​គម្លាត​ពិន្ទុ​លើ​ក្រុម​លេខ​២​ បន្ទាប់​ពី​ភ្លាត់​ស្មើ​​ ​ Las Palmas ដោយ​លទ្ធផល​ ១​ទល់​នឹង​១។

ក្រុម​យក្សរបស់​កាតាឡាន់ធ្លាប់ដាច់ពិន្ទុ​គូប្រជែងឆ្ងាយកាលពី​ដើមរដូវ​កាល​ បើទោះជា​មិនទាន់ចាញ់ តែលទ្ធផលស្មើ ៦​លើកបានធ្វើឲ្យ​ពួកគេ​មិនទាន់ធានាការឈ្នះ La Liga នៅឡើយ​ទេដោយសារបច្ចុប្បន្ននាំមុខ​ Atletico Madrid ត្រឹម​៥ពិន្ទុប៉ុណ្ណោះ។

ជំនួប​ការពីយប់មិញ​ Lionel Messi ស៊ុ​តបញ្ចូលទីឲ្យក្រុមភ្ញៀវនាំមុខមុននាទី ២១​ ប៉ុន្តែ​ Las Palmas បានបាល់ប៉េណាល់ទី១បាល់នៅវគ្គទីពីរ​ នាទី៤៨ ហើយបំប៉ោងសំណាញ់ទីដោយ Jonathan Calleri៕


By: Sabay