Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ថា​ការ​លក់ Coutinho ​ទៅ​ឱ្យ Barcelona ​កាន់​តែ​ធ្វើ​ឱ្យ​សមាជិក​ក្រុម​លេង​ល្អ ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។

Liverpool ​បាន​សម្រេច​លក់​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ខ្លួន​ខាង​លើ​ទៅ​ឱ្យ​ក្រុម​អ្នក​មាន Barca ​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ។ ក្រោយ​ពី​ការ​ចាកចេញ​របស់​កីឡាករ​ប្រេស៊ីល​ម្នាក់​នេះ ​ក្រុម​ហង្ស​ក្រហម​បែរ​ជា​មាន​ទម្រង់​លេង​ស៊ី​ចង្វាក់​គ្នា​ទៅ​វិញ ​និង​តែងតែ​ទទួល​បាន​លទ្ធផល​ក្នុង​ការ​ប្រកួត​ថែម​ទៀត​ផង។

មើល​ឃើញ​ដូច្នេះ​លោក Klopp ​បាន​និយាយ​ថា​ការ​លក់​សមាជិក​ម្នាក់​មិនមែន​មានន័យ​ថា​អាក្រក់​ទាំង​អស់​នោះ​ទេ។ ថ្ងៃ​ណា​មួយ​អ្នក​នឹង​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​លក់​កីឡាករ ​ហើយ​ដូច​ជា​ពេល​នេះ​ជា​ដើម ​ក្រុម​ទាំង​មូល​កំពុង​លេង​ល្អ ​ហើយ​គ្មាន​នរណា​ម្នាក់​អាច​ស្មាន​ដឹង​ពី​ក្លឹប​ហង្ស​ក្រហម​នោះ​ទេ។

Liverpool ​កំពុង​ធ្វើ​បាន​ល្អ​នៅ​លីគ​អង់គ្លេស ​និង​ពាន​រង្វាន់ UEFA Champions League ។ ដោយ​នៅ​ Premier League ពួកគេ​កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង ​មាន​៥៧​ពិន្ទុ ​ពី​ក្រោម​ក្រុម​លេខ​២ Manchester United ​មាន​៥៩​ពិន្ទុ៕
Via :news.sabay