ព្រលាន​យន្តហោះ El Prat Airport ​បាន​បញ្ជាក់​ថា​យន្តហោះ​ទាំង​អស់​មិន​អនុញ្ញាត​ឱ្យ​ហោះ​កាត់​ពី​លើ​ផ្ទះ​របស់ Lionel Messi ​បាន​ទេ។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​មាន​ការ​ប្ដូរ​ជើង​ហោះហើរ​របស់​ព្រលាន​យន្តហោះ El Prat Airport។ លោក Javier Sanchez-Prieto ​ប្រធាន​ប្រតិបត្តិ​នៅ​ព្រលាន​យន្ដហោះ​មួយ​នេះ​បាន​បន្ដ​ថា​តាម​គម្រោង​ការ​ប្ដូរ​ជើង​ហោះហើរ​ព្រោះ ​ដើម្បី​ពង្រីក​ឱ្យ​ព្រលាន​មួយ​នេះ​កាន់​តែ​ធំ និង​ទទួល​បាន​ជើង​ហោះហើរ​កាន់​តែ​ច្រើន។ តែ​ផ្ទុយ​ទៅ​វិញ វា​មិន​អាច​ដំណើរ​បាន​ឡើយ ត្បិត​អី​តាម​គោលការណ៍​ពី​ទីក្រុង Barcelona គឺ​ជើង​ហោះហើរ​ទាំង​អស់​មិន​អាច​ហោះ​ពី​លើ​ផ្ទះ​របស់​តារា​បាល់ទាត់ Messi ​បាន​ទេ។

សូម​បញ្ជាក់​ថា​ផ្ទះ​របស់​ Messi ​នៅ​ទី​ក្រុង Barcelona ​នោះ ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ព្រលាន​យន្ដហោះ​ខាង​លើ​នេះ ​ខណៈ​ដែល​វា​ជា​ភូមិគ្រឹះ​ធំ​មួយ​ក្នុង​តំបន់៕
Via :news.sabay