(ម៉ាឌ្រីដ)៖ តារាឆ្នើមខាងតំបន់បម្រើ Luka Modric បានថ្លែងប្រាប់ក្លឹប Real Madrid ថា រូបគេចង់មកលេងនៅអង់គ្លេស ក្នុងក្លឹបកាំភ្លើធំ Arsenal ក្នុងរដូវកាលដោះដូរកីឡាករដែលបើកទ្វារនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ភ្នាក់ងាររបស់ Modric លោក Don Balon បានថ្លែងប្រាប់សារព័ត៌មាន Express ថា កីឡាករអន្តរជាតិក្រូអាតខាងលើ នេះ ធ្លាប់ព្យាយាមវិលទៅកាន់ Premier League ជាច្រើនដងហើយតែមិនបានសម្រេចឡើយ ហើយកីឡដ្ឋាន Emirates ជាគោលដៅទី១របស់គេ។

Luka Modric ជាអតីតកីឡាករខ្សែបម្រើប្រយុទ្ធនៃក្លឹបអង់គ្លេស មាន់ខ្នាយមាស Tottenham Hotspur ដែលត្រូវបាន Real Madrid ទិញយកទៅលេងនៅ La Liga នាឆ្នាំ២០១២ ហើយបានក្លាយជាកីឡាករខ្សែឆ្នើមមួយរូបរបស់ពិភព លោកផងដែររហូតដល់បច្ចុប្បន្ន ដោយបានជួយឲ្យក្លឹបអេស្ប៉ាញ Real Madrid ឈ្នះជើងឯក UEFA Champions League បាន៣ដងផងដែរ។

យ៉ាងណាមិញ ប្រធានក្រុមជម្រើសជាតិក្រូអាត Modric អាចនឹងចាកចេញពីទឹកដី Santiago Bernabeu ដោយគ្មាន តម្លៃខ្លួន ល្គឹកណា ប្រធានក្លឹបលោក Floren Perez រកបានអ្នកជំនួសបាន។ Paul Pogba របស់ Manchester United និង Emre Can របស់ Liverpool ក៏ត្រូវបានទាក់ទងយកទៅលេងនៅ La Liga៕


Via :khmertalking