(ក្រុងឡុងដ៍)៖ ក្រោយចាញ់ក្រុម Manchester City ស្ពឹកមុខ ៣-០ ក្នុង Premier League រាត្រីថ្ងៃសុក្រម្សិលមិញរួច មក Arsenal បានបញ្ចេញឈ្មោះកីឡាករ ៥រូបដែលត្រូវបានលក់ចេញឲ្យបានឆាប់កាន់តែល្អ នៅក្នុងរដូវកាលដោះដូរ កីឡាករនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

១/. កីឡាករខ្សែបម្រើប្រយុទ្ធ សញ្ជាតិស្វីស Granit Xhaka

២/. កីឡាករខ្សែការពារ ជនជាតិអាល្លឹម៉ង់ Shkodran Mustafi

៣/. កីឡាករខ្សែប្រយុទ្ធជួរមុខ សញ្ជាតិអង់គ្លេស Danny Welbeck

៤/. កីឡាករខ្សែការពារ ជនជាតិអេស្ប៉ាញ Hector Bellerin

៥/. កីឡាករខ្សែបម្រើប្រយុទ្ធ ជនជាតិអេហ្ស៊ីប Mohamed Elneny។

តាមរយៈសារព័ត៌មាន ESPN បានចុះផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមីនា ឆ្នាំ២០១៨ នេះថា កីឡាករទាំង៥នាក់នេះ ហើយកំពុងលេងធ្លាក់ជើងជាខ្លាំង ហើយនឹងត្រូវលក់ចេញជាចាំបាច់ ប្រសិនបើ Arsenal ចង់ដោះស្រាយបញ្ហាផ្សេងៗ និងកែប្រែទម្រង់លេងជាថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹក Arsene Wenger។ ថ្មីនេះៗដែរ Arsenal ក៏បានលក់ចេញ កីឡាករ២រូបសំខាន់ផងដែរ រួមមាន Alexis Sanchez ទៅឲ្យ Manchester United និង Olivier Giroud ទៅឲ្យ Chelsea៕

Via :khmertalking