ក្រុមជើងខ្លាំងរបស់អេស្ប៉ាញ Barcelona បាន​បន្ត​គម្លាត​៨​ពិន្ទុ​នៅ​កំពូល​តារាង​ La Liga ក្រោយ​យក​ឈ្នះ​គូ​ប្រជែង​លេខ​២​ Atletico Madrid ដោយ​លទ្ធផល​ ១​ ទល់​នឹង​០។

ជ័យ​ជម្នះ​តែ​១​គ្រាប់​គត់​របស់​ក្រុម​យក្ស​កាតាឡាន់​បាន​មក​ពី​ថ្វី​ជើង​ Free Kick របស់​តារា​ឆ្នើម​ Lionel Messi នៅ​នាទី​២៦​។

នេះ​គឺជា​គ្រាប់​បាល់​ទី​៦០០​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់​ទីន​ និង​ជា​គ្រាប់​បាល់​ទី​១២​គ្រាប់​ដែល​អាច​ទម្លាយ​ទី​ Atletico បាន​ព្រោះ​ក្រុម​នេះ​មាន​ខ្សែ​ការពារ​ដ៏​រឹង​មាំ​បំផុត​នៅ​ La Liga ដោយ​នៅ​២៦​ប្រកួត​កន្លង​មក​ពួកគេ​របូត​តែ​១១​បាល់​ប៉ុណ្ណោះ៕

សូមរីករាយទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ: