(បាសេឡូណា)៖ ១គ្រាប់ Free Kick ចូលយ៉ាងស្អាតនៅនាទី ទី២៦ ឈ្នះក្រុមភ្ញៀវ Atletico Madrid ១-០ យប់មិញនេះ បានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធ Lionel Messi រកបាន ៦០០គ្រាប់បំប៉ោងសំណាញ់ទីគ្រប់ការប្រកួតក្នុងអាជីពរបស់គេ។

Messi បានទាត់បាល់ពិន័យហ្វ្រីឃីកចូលទីយ៉ាងស្អាតចុះមុំ៩០ដឺក្រេ ធ្វើឲ្យអ្នកចាំទី Jan Oblak ប៉ះបាល់តែបន្តិចប៉ុណ្ណោះ និងក៏ជាគ្រាប់ចូលទី១តែ១គ្រាប់ផងដែរក្នុងការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Camp Nou ក្រោយពេលយកឈ្នះ ២-១ នៅក្នុងទឹកដីរបស់ Atletico Madrid ផងដែរ។

១គ្រាប់នោះដែរ បានធ្វើឲ្យ Messi បានគ្រាប់បំប៉ោងសំណាញ់ទី២៨គ្រាប់ច្រើនជាងគេផងដែរក្នុង La Liga រដូវកាល ឆ្នាំ២០១៧-២០១៨នេះ ដែលបានជួយឲ្យក្រុមរងជើងឯកអ្នកមានបុណ្យមួយនេះបន្តឈរនៅកំពូលតារាង៨ពិន្ទុផងដែរ នាំមុខក្រុមលេខ២ ដែលមាន៦១ពិន្ទុនោះ៕