ខ្សែបម្រើកណ្តាលជើងចាស់ Wesley Sneijder បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហូឡង់ហើយ ក្រោយមានការពិភាក្សាជាមួយគ្រូបង្វឹកទើបនឹងតែងតាំងនៅខែកុម្ភៈ លោក Ronald Koeman។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ធ្លាប់ជាកីឡាករបង្ហាញខ្លួនអោយក្រុមបិសាចទឹកក្រូចហូឡង់ និងជាជើងឯករង World Cup ២០១០ ច្រើនជាងគេបំផុត ពោលគឺ ១៣៣ប្រកួតគិតតាំងពីឆ្នាំ២០០៣មក ច្រើនជាងអតីតមិត្តរួមក្រុមគឺកីឡាករអ្នកចាំទី Edwin Van Desar ដែលបានបង្ហាញខ្លួនអោយក្រុម Netherland បាន ១៣១ប្រកួតនាពេលកន្លងមក។

អតីតកីឡាករក្រុម Ajax, Real Madrid និង Inter Milan, Tottenham រូបនេះ បានផ្តល់បទសម្ភាសន៏ថាៈ “គ្រូបង្វឹកបច្ចុប្បន្នមានផែនការច្បាស់លាស់ និងចង់ផ្ដល់ឱកាសដល់កីឡាករក្មេងៗ ដូច្នេះខ្ញុំគោរពការសម្រេចចិត្តរបស់គាត់“។

Sneijder បានបង្ហាញខ្លួនជាលើកចុងក្រោយនៅខែវិច្ឆិកាក្នុងជំនួបផ្តួលក្រុមRomania ដោយលទ្ធផល ៣:០។ បច្ចុប្បន្នកំពុងប្រកបអាជីពលេងឲ្យក្លិប Al Gharafa នៅប្រទេសកាតា បន្ទាប់ពីធ្លាប់ចំណាយពេលនៅក្រុម Galatasaray និង Nice ៕