ការប្រកួតនៅក្របខណ្ឌ Ligue1 របស់បារាំងក្រុមកំពូលតារាង Paris Saint Germain បានធ្វើដំណើរទៅសួរសុខទុក្ខក្រុមភ្ញៀវ Troyes សម្រាប់ការប្រកួតនៅសប្តាហ៏ទី២៨។ ការប្រកួតឈានដល់នាទីទី៤៧ ទើបក្រុមភ្ញៀវមានឪកាសវាយបំបែកពងមាន់បាន ដោយកីឡាករ Angel Di Maria ជាអ្នករកបានគ្រាប់បាល់បញ្ចូលទី មុនពេលកីឡាករ Nkunku ជាអ្នកបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៧៧ ជួយអោយក្រុមភ្ញៀវនាំមុខម្ចាស់ផ្ទះ ២:0 និងជាលទ្ធផលជ័យជំនះ សម្រាប់ការប្រកួតនេះ។

ក្រុម PSG បានផ្តល់ឪកាសចូលេងដល់កីឡាករ Tomothy Weah ដែលជាអតីតកីឡាករឆ្នើមរបស់ក្រុម PSG និងបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតីប្រទេសលីបេរីយា។ ក្រុមរបស់លោក Unai Emery ត្រូវការតែ ១៧ពិន្ទុទៀតប៉ុណ្ណោះ សម្រាប់ ១០ប្រកួតដែលនៅសល់ ដើម្បីលើកពាន Ligue១ លើកទី៤ សម្រាប់៥ រដូវកាលចុងក្រោយនេះ។ ក្រុមមានការប្រកួតសំខាន់ ២ទៀតដែលនៅសល់គឺ ត្រូវជួបជាមួយ Monaco នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ French League Cup នាថ្ងៃទី៣១ មីនា និងត្រូវប្រកួតជាមួយក្រុម Caens នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ French Cup ផងដែរ។ បច្ចុប្បន្នក្រុមមានគម្លាតពីក្រុមលេខ២ និងជាក្រុមការពារតំណែងជើងឯកគឺ Monaco ចំនួន ១៤ពិន្ទុ ឯណោះ។

សម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនេះ ក្រុម PSG និងត្រូវទទួលស្វាគមន៏ក្រុមភ្ញៀវ Real Madrid ជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអង្គារនេះ ខណៈជើងទី១ ក្រុម Real Madrid បានផ្តួល PSG ដោយលទ្ធផល ៣:១ ។