ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona កំពូលខ្សែប្រយុទ្ធមានជំនាញជើងឆ្វេង Lionel Messi បានធ្វើព្យុះធ្វើភ្លៀង និងផ្តល់មេរៀនដ៏ជូរចត់ សម្រាប់កីឡាករខ្សែការពារគូបដិបក្សដែលមានការធ្វេសប្រហែស រឺមិនស្រុះស្រួលគ្នាដើម្បីរារាំងរូបគាត់។ Messi តែងតែត្រូវបានខ្សែការពារចាត់ទុកជាសុបិនអាក្រក់សម្រាប់ពួកគេរៀងរាល់ពេលប្រឈមលេង ជាមួយតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈរូបគេ តែងតែបង្កើតកំនត់ត្រាគួបផ្សំជាមួយនិងល្បឿនលឿនក្នុងការព្យាយាមអូសបាល់ទៅស៊ុត បញ្ចូលទីតែម្នាក់ឯងបានជារឿយៗ។

គ្រាប់បាល់របស់កីឡាករ Messi គឺការគ្រប់គ្រងគ្រាប់បាល់ដ៏ល្អ និងជើងរហ័សធ្វើឱ្យមានការលំបាកយ៉ាងខ្លាំង ក្នុងការដណ្តើមបាល់ពីគាត់។

ខាងក្រោមនេះគឺជាគ្រាប់បាល់៥ ដ៏ល្អដែល Messi បានតស៊ូបណ្តើរបាល់អូសទៅស៊ុតបញ្ចូលទី និងញ៉ាក់គេចចេញពីខ្សែការពារបានយ៉ាងល្អ៖

១. La Liga ( Barcelona ប្រកួតជាមួយ Osasuna)

ការប្រកួតនៅក្របខណ្ឌ La Liga ខែធ្នូ ឆ្នាំ២០១៦ ជាមួយក្រុម Osasuna។

២.La Liga ២០១០ (Barcelona ប្រកួតជាមួយ Valencia)

ការប្រកួតនៅក្របខណ្ឌ La Liga នាខែមិនា ឆ្នាំ២០១០ សម្រាប់ការប្រកួតនេះ Messi ធ្វើបាន Hat-trick ផងដែរ។

៣. Champions League ២០១១(Barcelona ប្រកួតជាមួយ Real Madrid)

ការប្រកួតនៅក្របខណ្ឌ Champion League នាខែមេសា ឆ្នាំ២០១១។

៤. Copa del Rey ២០១៥( Barcelona ប្រកួតជាមួយ Athletic Bilbao)

ការប្រកួតដណ្តើមពានរង្វាន់ Copa Del Rey នៅឆ្នាំ២០១៥ ។

៥. Copa del Rey ២០០៧( Barcelona ប្រកួតជាមួយ Getafe)