ត្រឹម​តែ​រយៈ​ពេល​៣​នាទី​ប៉ុណ្ណោះ ​ក្នុង​តង់​ទី​ពីរ ​ដែល​ Juventus ​អាច​រក​បាន​២​គ្រាប់ ​យក​ជ័យជម្នះ​លើ​ក្រុម Spurs ​២-១ ​(គិត​ទាំង​ពីរ​ជើង ៤-៣) ឡើង​ទៅ​វគ្គ​បន្ដ​បាន ក្នុង​វគ្គ១៦​ក្រុម​ចុង​ក្រោយ Champions League ។

ម្ចាស់​ផ្ទះ Spurs ​លេង​បាន​ល្អ​នៅ​តង់​ទី​១ ​ដោយ​អាច​រក​បាន​១​គ្រាប់​មុន ដោយ​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង Son នៅ​នាទី៣៩។ យ៉ាងណាមិញ ​ការ​ប្រកួត​បាល់ទាត់​មិន​មែន​លេង​១​តង់​នោះ​ទេ ពោល​គឺ​ចូល​ដល់​តង់​ទី​២​វិញ ​ត្រឹម​តែ​៣​នាទី​ប៉ុណ្ណោះ (ចន្លោះ​នាទី​៦៤-៦៧) ខ្សែ​ប្រយុទ្ធ Higuain ​និង Dybala ​អាច​រក​បាន​២​គ្រាប់​វិញ ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ សម្លាប់​ទឹក​ចិត្ត​និង​មហិច្ឆតា​របស់ Spurs ​ដែល​ចង់​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​បាត់​ទៅ​ហើយ។

ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ចូល​ទៅ​មើល​ផ្ទាល់ ជាង​៨​ម៉ឺន​នាក់ ​លោក Mauricio Pochettino ​បាន​និយាយ​ពី​ការ​ប្រកួត​យប់មិញ​នេះ​ថា​៖ “ខ្ញុំ​មាន​មោទនភាព​ចំពោះ​កីឡាករ​ទាំង​អស់​របស់​ខ្ញុំ ដែល​គាត់​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ទោះ​ជា​ធ្លាក់​ចេញ​ក៏​ដោយ។ ចាញ់​នេះ មិនមែន​ជា​សុបិន​អាក្រក់​អ្វី​ទេ… នេះ​ជា​បាល់ទាត់ យើង​នៅ​តែ​មាន​ក្ដី​ស្រមៃ ហើយ​បង្កើត​វា​បន្ដ​ទៅ​ទៀត”៕

Via :news.sabay