(មេនឆេស្ទើ)៖ Manchester City ជាក្រុមទី២ របស់អង់គ្លេសដែលបានឡើងទៅវគ្គ៨ក្រុមនៃ UEFA Champions League បើទោះបីជាចាញ់ក្រុមភ្ញៀវ Basel ២-១ យប់មិញនេះក៏ដោយ តែជាការរងបរាជ័យលើកទី១ ក្នុងយុទ្ធនាការ នេះគិតចាប់តាំងពីឆ្នាំ២០១៦ មក។

ក្រុមរបស់លោក Pep Guardiola បានយកឈ្នះម្ចាស់ផ្ទះ Basel របស់ស្វីស ៤-០ ពីជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ មុនមកចាញ់ ២-១ វិញនៅទឹកដី Etihad ស្ថិតក្នុងទីក្រុង Manchester បញ្ចប់ជើងទី២។

ចាប់ផ្តើមលេងបាន ៨នាទីដំបូងក្នុងវគ្គទី១ កីឡាករប្រេស៊ីលដែលទើបជាពីរបួស Gabriel Jesus ធ្វើបានគ្រាប់នាំមុខ តែត្រូវបានកីឡាករនៃក្រុមភ្ញៀវ Basel វាយបកបាន២គ្រាប់វិញនៅនាទីទី១៧ និងនាទីទី៧១ ដោយកីឡាករ Elyounoussi និងមិត្តរួមក្រុម Lang។

រយៈពេល៧ឆ្នាំមកហើយ គ្រូបង្វឹកជនជាតិអេស្ប៉ាញ Pep មិនដែលឈ្នះពាន UEFA Champions League ទេ គិតចាប់តាំងពីឈ្នះជាមួយ FC Barcelona នាឆ្នាំ២០១១ មុនពេលឈប់ទៅដឹកនាំក្លឹបអាល្លឹម៉ង់ Bayern Munich ៣រដូវកាល និងជាឆ្នាំទី២ ក្នុងការដឹកនាំ Manchester City របស់អង់គ្លេសជាមួយនឹងការនាំមុខកំពូលតារាង Premier League ១៥ពិន្ទុគិតត្រឹមសប្តាហ៍ទី២៩ ជើងទី២នេះ៕


Via :khmertalking