អ្នក​គាំទ្រ​បាល់ទាត់​ និង​កីឡាករ​ក្លឹប​នីមួយៗ នៃ​ក្របខ័ណ្ឌ​ Serie A របស់​អ៊ីតាលី​សរុប​រាប់​ពាន់​នាក់​បាន​ប្រមូល​ម្ដុំ​គ្នា​នៅ​ទីក្រុង​ Florence ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សព​ Davide Astori របស់​ Fiorentina។

ខ្សែ​ការពារ​អន្តរជាតិ​អ៊ីតាលី​បាន​ស្លាប់​ក្នុង​វ័យ​៣១​ឆ្នាំ​ដោយ​ជំងឺ​គាំង​​បេះ​ដូង​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មុន​ការ​ប្រកួត​ក្របខ័ណ្ឌ​អ៊ីតាលី​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្សល់​ទុក​នូវ​ប្រពន្ធ​ និង​កូនស្រី​អាយុ​២​ឆ្នាំ​។​ សមាជិក​ក្រុម​​ Juventus ដែល​ទម្លាក់​ Spurs ចេញ​ពី​ Champions League ក៏​ទៅ​ចូល​រួម​ទាន់​ពេល​វេលា​ផង​ដែរ។​

Astori នឹង​ត្រូវ​បញ្ចុះ​សព​នៅ​ទីក្រុង​ Bergamo ជា​ទឹកដី​កំណើត​ និង​ទី​ដែល​រូប​គេ​ធំធាត់​ជាមួយ​ឪពុក​ម្ដាយ​នៅ​ទីនោះ។ ខាង​ក្រោម​គឺ​ជា​រូប​ភាព​ពិធី​បុណ្យ​សព​របស់​ប្រធាន​ក្រុម​ Fiorentina៖


Via :news.sabay