ក្រុម PSG កំពុងស្វែងរកអ្នកចាត់ការថ្មី ដើម្បីជំនួសតំណែងគ្រូបង្វឹក Unai Emery ខណៈគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ អាចនឹងចាកចេញពីក្រុមនៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្រុម PSG បានធ្លាក់ចេញពីក្របខណ្ឌ Champions League ក្រោមស្នាដៃក្រុម Real Madrid កាលពីរាត្រីថ្ងៃអង្គារ។

ទស្សនាវដ្តី L’equipe បានចុះផ្សាយថាក្រុមយក្សដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសប្រទេសបារាំងមួយនេះ បានទំនាក់ទំនងរួចរាល់ហើយជាមួយអ្នកចាត់ការតោខៀវ Chelsea លោក Antonio Conte ដែលត្រូវបានគេរំពឹងថារូបលោកនឹងចាកចេញពីកីឡាដ្ឋាន Stamford Bridge នៅចុងបញ្ចប់នៃរដូវកាលនេះ។

ទស្សនាវដ្តី L’equipe ដដែលបានបន្តថាៈ ក្លិបយក្សរបស់បារាំងបានធ្វើកិច្ចចរចាជាមួយតំណាងភ្នាក់ងារលោក Conte ខណៈកិច្ចចរចចានឹងធ្វើឡើងនៅទីក្រុងប៉ារីសនាថ្ងៃអង្គារសប្តាហ៏ក្រោយ។

លោកConte មានចំណាប់អារម្មណ៍ក្នុងការចូលមកដឹកនាំក្រុមនៅកីឡាដ្ឋាន Parc des Princes ពីព្រោះគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះចូលចិត្តប្រើប្រាស់រូបិយបណ្ណដើម្បីទិញ យកកីឡាករឆ្នើមៗមកពង្រឹងក្រុម ខណៈក្រុម Paris Saint Germain គឺជាក្រុមដែលមិនរុញរាញ និងអល់អែកក្នុងការផ្តល់ថវិកាដើម្បីទិញយកកីឡាករល្អៗមករួមក្រុមនោះទេ។

PSG មានជំនឿថាលោក Conte អាចធ្វើឱ្យក្រុម Chelsa មានសមត្ថភាពឈ្នះពានរង្វាន់កំពូលទ្វីបអឺរ៉ុប បន្ទាប់ពីដឹកនាំក្រុម Chelsea ទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលទី១ របស់គាត់នៅក្នុងប្រទេសអង់គ្លេស។ បច្ចុប្បន្ន លោក Conte បានខិតខំប្រឹងប្រែងជាមួយនឹងក្រុម Chelsea ទោះបីជាអស់ឪកាសការពារតំណែងជើងឯក Premier League ប៉ុន្តែកំពុងតែព្យាយាមដើម្បីទទួលបានតំណែងកំពូលទាំងបួនមុនបញ្ចប់រដូវកាល។

ប្រភព៖ dailymail