ក្រោយទម្លាក់ក្រុមមាន់ខ្នាយមាស Tottenham Hot Spur នៅវគ្គ ១៦ក្រុមចុងក្រោយរួចមក គ្រូបង្គោលក្រុមស្រ្តីជរា Juventus លោក Massimiliano Allegri បានប្រាប់និយាយថា៖ នៅវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ២០១៧-២០១៨ ក្រុមតែមួយគត់ ដែលខ្ញុំ មិនចង់ប្រឈមជួបគ្នានោះគឺក្រុមអ្នកមានបុណ្យ Barcelona នេះតែម្តង។

ក្រុម Barcelona មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ សម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga ដែលរំពឹងថាជាក្រុមមួយមានប្រៀបក្នុងការប្រជែងពានរង្វាន់ទ្វីបអឺរ៉ុបរដូវកាល ២០១៧-២០១៨នេះ ខណៈក្រុម Juventus បានត្រឹមឈ្នះពានជើងឯករងជាច្រើនដងពោលគឺខកខានចាប់តាំងពីឆ្នាំ១៩៩៦ ។

គួររំលឹកឡើងវិញថាៈ ៤រដូវកាលជួបគ្នាចុងក្រោយបំផុតនៅក្របខណ្ឌ Champion League នេះក្រុម Juventus បានជួបប្រកួតជាមួយក្រុម Barcelona ដល់ទៅ ៣លើក គឺក្នុងវគ្គចែកពូល រដូវកាល២០១៧-១៨នេះ (ស្មើម្ដង,ចាញ់ម្ដង), វគ្គ ៨ក្រុមចុងក្រោយ រដូវកាល ២០១៦-១៧(ឈ្នះម្ដង,ស្មើម្ដង) និងវគ្គផ្ដាច់ព្រ័ត្រនៅ Berlin រដូវកាល២០១៤-១៥ (Barcelona ឈ្នះ ៣-១)។

November ២០១៧ (CL group stage)
Juventus 0-0 Barcelona

September ២០១៧(CL group stage)
Barcelona ៣-0 Juventus

April ២០១៧ (Quarter-finals)
Barcelona 0-0 Juventus

April ២០១៧ (Quarter-finals)
Juventus ៣-0 Barcelona

June ២០១៥ (Final)
Juventus ១-៣ Barcelona

ប្រភព៖ DailyMail