ខ្សែការពារ Sergio Ramos បានជិះឡានថ្មីរបស់ខ្លួន ទៅទីលានហ្វឹកហាត់ កាលពីពេលថ្មីៗកន្លងទៅនេះ។
កីឡាករដែលមានវ័យឈានចូល ៣២ ឆ្នាំនៅថ្ងៃទី ៣០ មីនាខាងមុខ បានបង្ហើបថា ឡានប្រភេទ SEAT 600 គឺជាអំណោយថ្ងៃខួបកំណើតដែលបងប្រុសបង្កើត បានជូនឲ្យខ្លួន។ នៅខាងក្រោយផ្នែកខាងឆ្វេងឡាន មានបិទតែម “SR4” ដែលតំណាងឈ្មោះកាត់ និងលេខអាវរបស់ខ្សែការពារ Ramos។
ក្នុងគណនី Instagram របស់ខ្លួន កីឡាករអេស្ប៉ាញបានសរសេរពីលើរូបភាពឡានខាងលើថា៖ “ឡានម៉ូតចាស់ប្រភេទនេះ មិនចេះហួសសម័យទេ។ អរគុណបងប្រុស ដែលផ្ដល់អំណោយខួបកំណើតនេះដល់ខ្ញុំ”៕
Via: Sabay
អីយ៉ាពិតជាប្លែកភ្នែកមែន! ពេលដែលឃើញឡានថ្មីរបស់កីឡាករ Sergio Ramos
អត្ថបទទាក់ទង