បាល់ទាត់៖ ​លោក Graham Arnold នឹង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី​បន្ត​ពី​លោក Bert van Marwijk ក្រោយ​ចប់ World Cup 2018 រុស្ស៊ី នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​សហ​ព័ន្ធ​បាល់ទាត់​អូស្ត្រាលី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​។

​​មិន​មែន​ជា​លើកដំបូង​ឡើយ​ដែល​លោក Graham Arnold មក​ដឹកនាំ​ក្រុម​អូស្ត្រាលី ពោល​គឺ​គ្រូ​បង្វឹក​របស់​ក្រុម Sydney FC រូប​នេះ​ក៏​ធ្លាប់​ដឹកនាំ​បែបនេះ​ដែរ មួយ​ឆ្នាំ​បន្ទាប់ពី​លោក Guus Hiddink លាលែង​ពី​តំណែង​ក្រោយ​ចប់ World Cup 2006 នៅ​អាល្លឺម៉ង់​។ ​លោក Graham Arnold កំពុង​ដឹកនាំ​ក្រុម Sydney FC ស្វែង​រក​ពាន A-League ពីរ​រដូវ​កាល​ជាប់​គ្នា ខណៈ​ដែល​បុរស​វ័យ 54ឆ្នាំ​រូប​នេះ ក៏​នឹង​ជា​ក្តី​រំពឹង​របស់​អ្នកគាំទ្រ​បាល់ទាត់​អូស្ត្រាលីក្នុង​ស្វែងរក​កៅអី​នៅ World Cup ប្រាំ​លើក​ជាប់​គ្នា​នៅ World Cup 2022 ប្រទេស​កាតា​។

​​យ៉ាងណាក៏ដោយ​លោក Graham Arnold ក៏​ធ្លាប់​បរាជ័យ ​ក្នុង​ការ​ដឹកនាំ​ក្រុម​អូស្ត្រាលី​ផង​ដែរ​កាលពី​អតីតកាល ពោល​គឺ​អូស្ត្រាលី​ធ្លាក់​ត្រឹម​វគ្គ 8ក្រុម​ចុងក្រោយ AFC Asian Cup 2007៕
By: Bayon